• 2021-05-03 06:44:35
  • ប្រដាល់

ហ៊ាន​អត់? ចង់​ទស្សនា​ជំនួប​រវាង ​Floyd និង Logan Paul ត្រូវ​ចំណាយ​៥០​ដុល្លារ

  • 2021-05-03 06:44:35
  • ចំនួនមតិ 56 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

អ្នក​គាំទ្រវិស័យ​ប្រដាល់​ត្រូវ​ចំណាយ​​៥០​ដុល្លារ ដើម្បី​បាន​ទស្សនា​ការ​ប្រកួត​រវាង​ Floyd Mayweather ជាមួយ​តារា​​យូធូប Logan Paul នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា។

ជំនួប​បែប​​មិត្តភាព​​រវាង​អ្នក​ទាំង​ពីរ​នឹង​រៀបចំ​ឡើង​នៅ​ឯ​កីឡដ្ឋាន Hard Rock ក្នុង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ ហើយ​មាន​ការ​ផ្សាយផ្ទាល់​​លើ​វិបសាយ Fanmino ប៉ុន្តែ​ត្រូវ​បង់​ប្រាក់​ទើប​អាច​ទស្សនា​ការ​ប្រកួត​នេះ​បាន។

Fanmino បាន​ប្រកាស​ថា ពួក​គេ​នឹង​​គិត​ប្រាក់​៤៩,៩៩​ដុល្លារ សម្រាប់​អ្នក​ដែល​ចង់​មើល​ប្រកួត​នេះ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​លើក​ផេក​និង App របស់​ពួក​គេ។ សម្រាប់​ការ​ប្រកួត​នេះ​គឺ​ជា​លើក​ទី​៣​សម្រាប់ Floyd ដែល​ជួប​​ជា​​កីឡាករ​​មិនមាន​ជា​អ្នក​ប្រដាល់​សកលអាជីព។

លើក​​ទី​មួយ​​កាល​ពី​ខែ សីហា ឆ្នាំ ២០១៧ គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​គុន​ចម្រុះ Conor McGregor និង​ឆ្នាំ​២០៨ បំបាក់​ជើង​ខ្លាំង Kickboxing ជប៉ុន Tenshin Nasukawa។ Logan Paul គេ​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​បែប​ប្រដាល់​សកល​នេះ​បាន​តែ​ម្ដង​គត់ ដោយ​កាល​នោះ​ចាញ់​ KSI ដែល​ជា​តារា​យូធូប​ដូច​គ្នា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់