- 2021-04-29 07:24:45
- ប្រដាល់
ហាត់បែបធម្មជាតិ! វ៉ាន់ វឿន ទាត់ខ្លាំងយ៉ាងណានេះនរណាវ៉ៃឈ្នះ
- 2021-04-29 07:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាត់បែបធម្មជាតិ! វ៉ាន់ វឿន ទាត់ខ្លាំងយ៉ាងណានេះនរណាវ៉ៃឈ្នះ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរដើមកំណើតពីខេត្តបាត់ដំបង វ៉ាន់ វឿន បង្ហាញវីដេអូហ្វឹកហាត់ស្នៀតជើង និងកែងបែបធម្មជាតិគឺទាត់ដើមចេកអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដថ្មីៗនេះ។
ដូចបានដឹងហើយថាទីក្រុងភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបិទខ្ទប់មួយរយៈពេលដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងផ្ទុះខ្លាំង។ ដូច្នេះអ្នកធម្មតា ឬអ្នកដែលមិនមានភារកិច្ចចាំបាច់ទេគឺមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះឡើយនៅតំបន់កំណត់ខាងលើ។
មិនថាកីឡាករ ជនសាមញ្ញនោះទេ គឺអំឡុងពេលនេះនៅតែផ្ទះប៉ុណ្ណោះ យ៉ាងណាមិញ វ៉ាន់ វឿន វិញប្រហែលជាអផ្សុកខ្លាំង ឬត្រូវត្រៀមការប្រកួតនៅពេលខាងមុខហើយមើលទៅបានជាឆ្លៀតហាត់ និងថតបង្ហោះប៉ុន្មានថ្ងៃនេះ។ បញ្ជាក់ដែរថា វ៉ាន់ វឿន ជាជើងខ្លាំងលើប្រភេទទម្ងន់ ៥៧គីឡូក្រាមមួយរូប និងគ្រងខ្សែក្រវាត់៣គ្រឿងផងដែរ។ តោះ! កុំឲ្យយូរមើលវីដេអូការទាត់របស់ វ៉ាន់ វឿន ទាំងអស់គ្នា៕