• 2021-04-28 08:23:17
  • ប្រដាល់

កីឡាករ​បារាំង-ខ្មែរ​ Derek​ ធ្វើ​វីដេអូ​លើក​ទឹកចិត្ត​ប្រជាជន​ខ្មែរ​អំឡុង​កូវីដេ​នេះ​

  • 2021-04-28 08:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់គុន​ល្បុក្កតោ​ និង​គុន​ខ្មែរ​ Derek​ បាន​ធ្វើ​វិដេអូ​បង្ហោះ​លើបណ្ដាញ​សង្គម​មួយ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់​ដែល​កំពុង​ឆ្លងកាត់​ការ​លំបាក​នា​អំឡុង​ពេល​ផ្ទុះ​កូវីដ​ នេះ​ឲ្យ​រឹងមាំ​ ហើយ​កុំ​គិត​ថា​វា​ជា​ការ​លំបាក​តែ​ម្នាក់​ឯង។ មួយ​វិញ​ទៀត​អ្នក​ប្រដាល់​រូប​នេះ​ក៏​ចង់​​ឲ្យអ្នក​ដែល​មាន​ធនធាន​ផ្សេងៗ​ចេះ​ស្រឡាញ់​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពិសេស​ពេលមាន​អាសន្ន​នេះ​តែ​ម្ដង។​

កីឡាករ Derek​ នៅកណ្ដាលគេ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ Derek​ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មក​រស់នៅ​ និង​ស្រឡាញ់​វប្បធម៌​ខ្មែរ​ជា​ខ្លាំង​ ហើយ​ឥលូវ​នេះ​រូប​គេ​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ជា​ខ្មែរ​ផងដែរ។​ បច្ចុប្បន្ន​រូប​គេ​ក៏​ជា​អ្នក​គ្រប់គ្រង​ក្លឹប​ហាត់​ប្រាណ​បែប​សុខភាព​ឈ្មោះ​ថា​ Prodal fight & fitness studio៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់