• 2021-04-20 13:34:17
  • បាល់ទាត់

Perez និយាយ​ត្រង់ៗ​ថា​ Ronaldo នឹង​មិន​ត្រលប់​មក​ Real Madrid វិញ​នោះ​ទេ​

  • 2021-04-20 13:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នឹង​មិន​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​លោក​វិញ​ទេ។

លោក​ Perez បាន​និយាយ​ថា​៖" Ronaldo នឹង​មិន​ត្រលប់​មក​លេង​ឲ្យ​ Real Madrid នេះ​វិញ​ទេ​។ និយាយ​ទៅ​រឿង​ហ្នឹង​វា​មិន​សមហេតុសមផល​ វា​មិនសមនោះទេ"។

លោក​បាន​បន្ត​ថា​៖" ព្រោះ​ថា​ឥឡូវ​នេះ​គេ​នៅ​ជាប់​កុងត្រា​ជា​មួយ​ Juventus ហ្នឹង​។ តែ​យ៉ាង​ណា​ក្ដី​ ខ្ញុំ​ស្រលាញ់​គេ​ខ្លាំង​ណាស់​។ គេ​ធ្លាប់​ជួយ​ដល់​ក្លឹប​យើង​ច្រើន​ "។

Ronaldo នឹង​ចប់​កុងត្រា​នឹង​ Juventus នៅ​ឆ្នាំ​២០២២ ដោយ​កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០១៨មក ចូល​លេង​បាន​ ១២៦ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ៩៧​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់