• 2021-04-19 07:35:43
  • ប្រដាល់

ចន្ទ្រា៖​ ឡៅ​ សៃណេត​ អនាគត​អាច​ក្លាយ​ជា​កីឡាករ​ជួរ​មុខ​ព្រោះ...​

  • 2021-04-19 07:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ ​ចន្ទ្រា​ ថា​ក្មួយ​ប្រុស​របស់​ខ្លួន​គឺ​ ឡៅ​ សៃណេត​ អនាគត​អាច​នឹង​ក្លាយ​ជា​កីឡាករ​ជួរ​មុខ​ម្នាក់​នៅ​កម្ពុជា​ ព្រោះ​ល្អ​ស្នៀត​ជង្គង់​ និង​កែង​តែ​ម្ដង។​

ឡៅ ចន្ទ្រា និង​ក្មួយ

ចន្ទ្រា​ បាន​ឲ្យ​ដឹង​ថា​ បើ​ឥលូវ​នេះ​ សៃណេត​ គឺ​នៅ​មាន​បទ​ពិសោធ​តិចតួច​ទេ​ មិន​ទាន់​ល្អ​ណាស់​ណា​ឡើយ។​ ប៉ុន្តែ​រាល់​ពេល​គេ​ឡើង​គឺ​ប្រកួត​អស់ៗ​តែ​ម្ដង​ និង​ចំណុច​ល្អ​មួយ​ទៀត​ព្យាយាម​ចេញ​បាន​ច្រើន។​

តាម​ជាក់ស្ដែង​ឥលូវ​នេះ​ ឡៅ ​សៃណេត​ ល្អ​ស្នៀត​ជង្គង់​ និង​កែង​ ហើយ​មាន​ពេល​វេលា​ច្រើន​ទៀត​ដែល​គេ​អាច​ហ្វឹកហាត់​ក៏​ដូច​ជា​ពង្រឹង​សមត្ថភាព​ខ្លួន។​ ចំពោះ​អនាគត​នៅ​ពេល​ខាង​មុខ​ ចន្ទ្រា​ សម្លឹង​ឃើញ​ សៃណេត​ អាច​នឹង​ស្នង​ត្រកូល​ ឡៅ​ ក្លាយ​ជា​កីឡាករ​ជួរ​មុខ​ម្នាក់​ផង​ដែរ។​

ឡៅ សៃណេត ប្រកួត​កន្លងទៅ(ក្រហម)

រំលឹក​ដែរ​ថា​ ឡៅ​ សៃណេត​ ជា​ក្មួយ​ប្រុស​របស់​ ឡៅ ​ចន្ទ្រា​ និង​ជា​សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១។​ កីឡាករ​វ័យ​ក្មេង​រូប​នេះ​កំពុង​តែ​ល្បីឈ្មោះ​លើ​ប្រភេទ​ទម្ងន់​ស្រាល​ម្នាក់​ផង​ដែរ​លើ​សង្វៀន​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន៕​

វីដេអូប្រកួតកន្លងទៅរបស់ ឡៅ សៃណេត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់