- 2021-04-16 09:07:14
- ប្រដាល់
ឡៅ ចន្ទ្រា នឹងលេងប្រភេទទម្ងន់ ៧១គីឡូក្រាម នៅស៊ីហ្គេមចុងឆ្នាំនេះ
- 2021-04-16 09:07:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្ទ្រា នឹងលេងប្រភេទទម្ងន់ ៧១គីឡូក្រាម នៅស៊ីហ្គេមចុងឆ្នាំនេះ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ឡៅ ចន្ទ្រា នឹងលេងលើប្រភេទទម្ងន់ ៧១គីឡូក្រាម នៅស៊ីហ្គេម លើកទី៣១ ចុងឆ្នាំនេះនៅប្រទេសវៀតណាម។
ឡៅ ចន្ទ្រា បានឲ្យដឹងថា ស៊ីហ្គេម ចុងឆ្នាំនេះក៏មានប្រភេទទម្ងន់របស់ខ្លួនផងដែរគឺ ៧១គីឡូក្រាមដូច្នេះរូបគេក៏នឹងត្រូវទៅចូលរួមដែរ។ ដោយសារតែធ្លាប់បានចូលរួមស៊ីហ្គេម ១ដងរួចហើយ ដូច្នេះរូបគេមានបទពិសោធមួយចំនួនផងដែរ ហើយនឹងប្រឹងធ្វើឲ្យបានល្អសម្រាប់ការចូលរួមជាថ្មីនេះ។
រំលឹកដែរថា ចុងឆ្នាំ២០២១ កម្ពុជានឹងទៅចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម។ សហព័ន្ធប្រដាល់គុនខ្មែរក៏នឹងបញ្ជូនកីឡាកររបស់ខ្លួនឲ្យចូលរួមប្រកួតប្រជែងរកមេដាយផងដែរ៕