• 2021-04-14 08:41:22
  • ប្រដាល់

អីយ៉ា!​ ម៉ឺន​ មេឃា​ ប្រឹង​ហាត់​ស្នៀត​នេះ​ដើម្បី​ទប់ទល់​ ឡុង​ ជិន​ ថ្ងៃ​សៅរ៍​នេះ​

  • 2021-04-14 08:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ឺន​ មេឃា​ នឹង​ត្រូវ​ប៉ះ​ ឡុង​ ជិន​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នៅ​ CNC​ នៃ​ប្រកួត​ទី២​ វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម។​

រូបភាពលើហ្វេសបុក អេ ភូថង

ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ទី២​ នេះ​គេ​ឃើញ​លោក​ អេ ភូថង​ ដែល​ជា​ឪពុក​ ម៉ឺន​ មេឃា​ កំពុង​បង្វឹក​កូន​ប្រុស​យ៉ាង​សកម្ម និង​ថែម​ទាំង​មាន​ អូត​ ភូថង​ ដែល​ជា​ពូ​ទៀត​ផង។​ អ្វី​ដែល​គេ​ឃើញ​តាម​ហ្វេសបុក​នោះ​គឺ​ឪពុក​របស់​ មេឃា​ កំពុង​ បង្វឹក​លើ​សង្វៀន​វ៉ៃ​ជង្គង់​ជា​ខ្លាំង។​ អ្នក​តាមដាន​គុន​ខ្មែរ​ដឹង​ហើយ​ពី​ស្នៀត​គ្រោះថ្នាក់​របស់​ ឡុង​ ជិន​ គឺ​ជង្គង់​ហេតុ​ផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ត្រកូល​ អេ​ កំពុង​ពង្រឹង​ក្បាច់​នេះ​ដើម្បី​ទប់ទល់​គ្នា​ព្រោះ​៣ពិន្ទុ​ពិត​ជា​សំខាន់។​

កម្មវិធីប្រកួត (រូបភាព Sport Zone)

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ខ្សែក្រវាត់​គោ​ជល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ឈាន​ដល់​ការ​ប្រកួត​ទី២​ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​ក្នុង​នោះ​ ម៉ឺន​ មេឃា​ ប៉ះ​ ឡុង​ ជិន​ ចំណែក​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ សូត្រ​ វាសនា។​ បច្ចុប្បន្ន​នេះ​ មេឃា​ សេរីវណ្ណថង​ មាន​ម្នាក់​៣ពិន្ទុ​ វាសនា​ ឡុង​ ជិន​ មាន​ម្នាក់១ពិន្ទុ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់