• 2021-04-13 03:32:30
  • ប្រដាល់

គង់​ សំបូរ​ និយាយ​អ្វី​ខ្លះ​ក្រោយ​ឈ្នះ​ម៉ារ៉ាតុង​នៅ​សង្វៀន​ TOWN​

  • 2021-04-13 03:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ គង់​ សំបូរ​ ឈ្នះ​ទាំង​២ប្រកួត​ទទួល​បាន​ប្រាក់​លាន​ ជើងឯក​ម៉ារ៉ាតុង​កាល​ពី​ថ្ងៃ​អាទិត្យ​លើ​សង្វៀន​ TOWN ​នេះ​គឺ​ពិបាក​ទាំង​អស់​ ខណៈ​ការ​ហ្វឹកហាត់​មាន​ឧបសគ្គ​ច្រើន​ព្រោះ​ជំងឺ​កូវីដ។​

រូបភាពលើផេក TOWN

កីឡាករ​ គង់​ សំបូរ​ បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ជុំ​ទី១​ ប៉ះ​ សេក​ គឹមរួន​ គឺ​ពិបាក​ខ្លាំង​ព្រោះ​ជា​កីឡាករ​បុក​ដូច្នេះ​ទម្រាំ​យក​ឈ្នះ​បាន​ត្រូវ​ប្រកួត​ប្ដូរ​ទៅ​មក​ច្រើន។​ ចំណែក​លើក​ទី២​ វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ ធន់​ ចាន់តាក់​ គឺ​រឹតតែ​ពិបាក​ទៀត​ ព្រោះ​ដៃគូ​ឈ្នះ​សន្លប់​វគ្គ​ជម្រុះ​ដូច្នេះ​មាន​កម្លាំង​ជាង​អំណោយ​ផល​ការ​ប្រកួត​ជាង។​

គង់​ សំបូរ​ ក៏​អរគុណ​ដល់​អ្នក​តែង​គាំទ្រ​ខ្លួន​ ហើយ​សំណូមពរ​ដល់​អ្នក​គាំទ្រ​ផ្សេងៗ​ទៀត​សូម​រិះគន់​កីឡាករ​ដោយ​ន័យ​ស្ថាបនា​ និង​ជួយ​លើក​ទឹក​ចិត្ត​កីឡាករ​គុន​ខ្មែរ​ដើម្បី​ឲ្យមាន​កម្លាំង​ចិត្ត​ក្នុង​ការ​ឡើង​ប្រកួត​នានា។​

រូបភាពលើផេក TOWN

រំលឹក​ដែរ​ថា​ គង់​ សំបូរ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១​ មេសា​ ២០២១​ នេះ​បាន​ក្លាយ​ជា​ម្ចាស់​ប្រាក់​ ៣,៤០០,០០០​រៀល​បន្ទាប់​ពី​ឈ្នះ​ជើងឯក​ម៉ារ៉ាតុង​នៅ​សង្វៀន​ TOWN។​ ប្រកួត​ជុំ​ទី១​ សំបូរ​ ឈ្នះ​ពិន្ទុ​ សេក​ គឹមរួន​ ជុំ​ទី២​ ឈ្នះ​ពិន្ទុ​ ធន់​ ចាន់តាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់