- 2021-04-08 09:24:56
- ប្រដាល់
ក្លឹបប្រដាល់នាយកដ្ឋានអង្គរក្ស គ្រោងដកប្រាក់ឧបត្ថម្ភកីឡាករវិញព្រោះចរិតអឿ
- 2021-04-08 09:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបប្រដាល់នាយកដ្ឋានអង្គរក្ស គ្រោងដកប្រាក់ឧបត្ថម្ភកីឡាករវិញព្រោះចរិតអឿ
ចន្លោះមិនឃើញ
លោក ស៊ន អេលីត គ្រូប្រដាល់ប្រចាំក្លឹបនាយដ្ឋានអង្គរក្ស លើកឡើងតាមការឡាយវីដេអូលើហ្វេសបុករបស់លោកថា កីឡាករក្នុងក្លឹបមួយចំនួនដូចចង់មានចរិតអឿ និងមិនសូវចង់ប្រកួតបន្ទាប់បានប្រាក់រង្វាន់ បូកប្រាក់តម្លៃខ្លួនច្រើនមួយរយៈចុងក្រោយនេះ។ គ្រូប្រដាល់រូបនេះបន្ថែមទៀតថា សិស្សខ្លះមានទាំងប្រាប់មកលោកវិញថាកុំសូវទាន់ចាប់គូអីមិនទាន់ចង់ប្រកួតទេ។
លោក អេលីត បន្ថែមទៀតថា ប្រសិនបើបែបនេះទៀតលោកប្រហែលសុំទៅថ្នាក់ដឹកនាំ ប្រធានក្លឹបឲ្យកាត់បន្ថយប្រាក់ឧបត្ថម្ភតិចជាងមុន ឬដកទាំងស្រុងតែម្ដង។ បងប្រុស ស៊ន សៀវម៉ីវ បន្តថាកីឡាករមួយចំនួនពេលវ៉ៃបានលុយតិចក៏ពិបាក ដល់ពេលវ៉ៃបានលុយច្រើនហើយក៏ពិបាកទៀត។ រំលឹកដែរថា លោក ស៊ន អេលីត ជាគ្រូបង្វឹកនៅក្លឹបនាយកដ្ឋានអង្គរក្ស៕