- 2021-04-08 03:47:07
- ប្រដាល់
សេន ប៊ុនថេន ជាន់ដី បារាំង ដំបូងរំភើបចង់ស្រក់ទឹកភ្នែកព្រោះ...
- 2021-04-08 03:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន ជាន់ដី បារាំង ដំបូងរំភើបចង់ស្រក់ទឹកភ្នែកព្រោះ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងរន្ទះ សេន ប៊ុនថេន កាលទៅប្រទេសបារាំង ដំបូងរំភើបចង់ស្រក់ទឹកភ្នែកដោយសារតែបានលើកទង់ជាតិខ្មែរនៅទីនោះ រួមនិងសន្ទុះនៃអ្នកគាំទ្រជាច្រើនទៀតផង។
សេន ប៊ុនថេន បានឲ្យដឹងថា បើសរុបពីការចេញទៅប្រកួតនៅឯប្រទេសបារាំង គឺមានរហូតដល់ទៅ៦ដងឯណោះ ហើយរាប់ពីចំនួនប្រកួតវិញមិនចាំទេព្រោះច្រើនណាស់។ អ្វីដែលរំភើបបំផុតនៅពេលដែលអ្នកប្រដាល់រូបនេះជាន់លើដី បារាំង ដំបូងនោះ គឺបានលើកទង់ជាតិខ្មែរនៅទីនោះ ហើយមានខ្មែរនៅទីនោះគាំទ្រលើកទឹកចិត្តឲ្យតម្លៃខ្លាំងធ្វើឲ្យខ្លួនពិតជារំភើប និងចង់ស្រក់ទឹកភ្នែក។
រំលឹកដែរថា សេន ប៊ុនថេន ជាអតីតអ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជា បច្ចុប្បន្នជាគ្រូបង្វឹកនៅក្លឹបប៉ែនកាក់គុនខ្មែរ។ អ្នកលេងគុនខ្មែររូបនេះធ្លាប់ទៅ បារាំង ឆ្នាំ ២០១០-២០១១-២០១២-២០១៤-២០១៥ និង ២០១៧ ចុងក្រោយ៕