• 2021-04-08 03:41:43
  • ប្រដាល់

វីដេអូ! ប្ដូរ​ដៃ​ជាមួយ រថថាំង កីឡាករ​អូស្ដ្រាលី​បែក​ឈាម​ស្រោច​ពេញ​ខ្លួន​មុន​នេះ

  • 2021-04-08 03:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ រថថាំង នៅ​តែ​បន្ត​រក​បាន​ជ័យជម្នះ​លើ​សង្វៀន ONE Championship បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​អូស្ដ្រាលី Danial Williams មុន​នេះ​នៅ​ប្រទេស​សឹង្ហបុរី។

ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ពិត​ជា​ស្វិតស្វាញ ជាពិសេស​ក្នុង​ទឹក​ពីរ​ ពួក​គេ​បាន​ប្ដូរ​ដៃ​គ្នា​យ៉ាង​សាហាវ។ Williams ត្រូវ​បាន​អាជ្ញាកណ្ដាល​រាប់​ម្ដង និង​បែក​ត្រង់​ថ្ងាស់​ជិត​ចិញ្ចើម ធ្វើ​ឲ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន។

បញ្ចប់​ការ​ប្រកួត​៣​ទឹក​​ពេញ រថថាំង​ជា​អ្នក​ទទួល​បាន​ជ័យជមុ្នះ​ដោយ​ឯកឆ្ឆន្ទ។ នេះ​​គឺ​ជា​ការ​ឈ្នះ​លើក​ទី​១០​ជាប់​គ្នា​សម្រាប់ រថថាំង​លើ​សង្វៀន ONE Championship ដែល​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់