• 2021-04-07 03:25:59
  • ប្រដាល់

ឡូយ​ណាស់!​ អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ធ្លាប់​ទៅ​រហូត​ដល់​ប្រទេស​អង់គ្លេស...​

  • 2021-04-07 03:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

មាន​អ្នក​ប្រដាល់​ជា​ច្រើន​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ និង​ចេញ​ទៅ​បង្ហាត់​គុន​ខ្មែរ​តាម​បណ្ដា​ប្រទេស​នានា។​ ដោយ​ឡែក​ចំពោះ​អតីត​កែង​ពិឃាដ​ ជ័យ​ កុសល​ ក៏ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ និង​បង្ហាត់នៅ​ឯ​បរទេស​ជា​ច្រើន​រហូតបានទៅដល់អង់គ្លេសទៀតផង។​

ជ័យ កុសល ថតជា​មួយ​តួកុនល្បីរបស់​អង់គ្លេស

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ជ័យ​ កុសល​ បាន​បញ្ជាក់​ថា​ លោក​ក៏​ធ្លាប់​ទៅ​ដល់​ប្រទេស​អង់គ្លេស​ផង​ដែរ​អំឡុង​ឆ្នាំ​២០០៥​ បន្ទាប់​ពី​ខ្លួន​វ៉ៃ​ឈ្នះ​ នួន​ សូរិយា​ បាន​ខ្សែក្រវាត់​រួច​មក។​ ប៉ុន្តែ​ការ​ចេញ​ទៅ​នោះ​មិន​បាន​ប្រកួត​នោះ​ឡើយ​ ពោល​គឺ​ដើរ​មើល​តាម​ក្លឹប​ (Gym)​ នានា​ និង​បង្ហាត់​បង្ហាញ​ក្បាច់​ស្នៀត​គុន​ខ្មែរ​មួយ​ចំនួន​ផង។​

ជ័យ កុសល (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ ជ័យ​ កុសល​ ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ និង​ធ្លាប់​ចេញ ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ អូស្ត្រាលី​ បារាំង​ ថៃ​ ជា​ដើម។​ បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្វឹក​ និង​ចៅក្រម​ អាជ្ញាកណ្ដាល​នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់