• 2021-04-06 10:50:34
  • ប្រដាល់

វ៉ាន់​ វឿន​ មួយ​រយៈ​កើប​ប្រាក់​លាន​ច្រើន​មិន​ថា​នៅ​ CNC​ ឬ​ TOWN​

  • 2021-04-06 10:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ និង​ម្ចាស់​មេដាយ​ស៊ីហ្គេម​ វ៉ាន់​ វឿន​ ភ្លេចៗ​មួយ​រយៈ​នេះ​សមត្ថភាព​ឡើង​គួរសម​ ខណៈ​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​មិន​សូវ​ឲ្យ​របូត​នោះ​ទេ​មិន​ថា​នៅ​ CNC​ ឬ​ TOWN។​

វ៉ាន់ វឿន ឈ្នះមួយរយៈ​នេះ

វ៉ាន់​ វឿន​ ធ្លាប់​លើក​ឡើង​ថា​ ការ​ប្រកួត​ម៉ារ៉ាតុង​គឺ​ត្រូវ​ប្រកួត​២ដង​ក្នុង​ថ្ងៃ​បែប​នេះ​ ដូច្នេះ​សម្រុក​ហាត់​ស៊ុហ្វ​ឲ្យ​ខ្លាំង​ និង​ប្រឹង​ហាត់​តាម​ដែរ​គ្រូ​ប្រាប់។​ ហេតុ​នេះ​ហើយ​ទើប​មួយ​រយៈ​ចុង​ក្រោយ​នេះ​ធ្វើបាន​ល្អ​ខ្លាំង​ជា​ពិសេស​ការ​ដណ្ដើម​ប្រាក់​លាន​តែ​ម្ដង។​

វ៉ាន់ វឿន ឈ្នះមួយរយៈ​នេះ

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ ពោល​កីឡាករ​ដែល​គេ​ឈ្នះ​ច្រើន​ជាង​គេ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ ខេម​ ចាន់​ អេ ​ណារ័ត្ន​ និង​ រិន​ ដេវីត​ ជា​ដើម។​ ភាគ​ច្រើន​នៃ​ការ​ជួប​នោះ​គឺ​ឈ្នះ​សន្លប់ទៀត​ផង។​

វ៉ាន់ វឿន ឈ្នះមួយរយៈ​នេះ

រំលឹក​ដែរ​ថា​ វ៉ាន់​ វឿន​ ឈ្នះ​ ខេម​ ចាន់​ ២ដង​ចុង​ក្រោយ​នៅ​សង្វៀន​ CNC​ បាន​ប្រាក់​លាន​ទាំង​២ដង។​ ចំណែក​ម៉ារ៉ាតុង​នៅ​សង្វៀន​ TOWN​ ក៏​កីឡាករ​រូប​នេះ​ឈ្នះ​២ដង​រួច​មក​ហើយ​ដែរ​ដូច្នេះ​សរុប​ប្រាក់​រង្វាន់​ក៏​មិន​តិចពាន​់ដុល្លារ​មួយរយៈពេល​នេះ៕​

វីដេអូ វ៉ាន់ វឿន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់