• 2021-04-02 12:03:27
  • ប្រដាល់

ចូលរួម​រំលែកទុក្ខ!​ កូន​សិស្ស​លោក​ អេ ​ភូថង​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ពេល​ទៅ​ថ្លឹង​ទម្ងន់​

  • 2021-04-02 12:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ ម៉ឺន​ មេឃា​ អេ យ៉ានុត​ និង​អ្នក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ទៀត​ បាន​បញ្ជាក់​មុន​នេះ​ថា​កីឡាករ​ឈ្មោះ​ អាម៉ាប់​ ឬ​ហៅ​ថា​ ចៅសាគូរ៉ា​ ដែល​ជា​កូន​សិស្ស​លោក​ អេ ​ភូថង​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​ដែល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​រហូត​បាត់បង់​ជីវិត​នៅ​ឯ​មន្ទីរពេទ្យ​មុន​នេះ។​ អ្នក​ប្រដាល់​រូប​នេះ​ត្រូវ​ទៅ​ថ្លឹង​ទម្ងន់​ដើម្បី​ប្រកួត​ជា​មួយ​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ ផង​ដែរ។​

លើ​ហ្វេសបុក សេន​ ប៊ុនថេន

ចំណែក​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team ​ក៏​បាន​បង្ហោះ​នៅ​ហ្វេសបុក​ផ្ទាល់​ខ្លួន​អំពី​កីឡាករ​ខាង​លើ​នេះ​ដែរ​ ដែល​ពី​មុន​រូប​គេ​ក៏​ធ្លាប់​ស្នាក់​នៅ​ក៏ ដួច​ជា​ហាត់​ជា​មួយ​លោក​ផង​ដែរ។​ ព័ត៌មាន​ល្អិត​យ៉ាងណា​ទៀត​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​លោក​ អេ ​ភូថង​ ដែល​ជា​គ្រូ​នៅ​ឡើយ​ទេ៕​

កីឡាករ ចៅសាគូរ៉ា ពេលឈ្នះដៃគូដោយ​សារវ៉ៃកែង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម