• 2021-04-02 04:52:22
  • បាល់ទាត់

Laporta ​ថា Barcelona ​មាន​លុយ​គ្រប់ សម្រាប់​ទិញ​យក Haaland ​

  • 2021-04-02 04:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joan Laporta ​បាន​ចេញ​មុខ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្រុម FC Barcelona ​មាន​ប្រាក់​គ្រប់គ្រាន់ ​ប្រសិន​បើ​ពិត​ជា​ចង់​ទិញ​យក Haaland ​ឱ្យ​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​មែន។

​ភ្នាក់ងារ​ទីផ្សារ​របស់ Haaland ​មាន​ឈ្មោះ​ថា ​Mino Raiola ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​បាសេឡូណា ​ម្សិលមិញ ​មុន​ពេល​ទៅ​ក្រុង​ម៉ាឌ្រីត​ទៀត។ ​ពេល​ចេញ​ពី​អេស្ប៉ាញ ​ភ្នាក់ងារ​ទីផ្សារ​កីឡាករ​ល្បី​ឈ្មោះ​រូប​នេះ​នឹង​ហោះ​ទៅ​អង់គ្លេស ​ដើម្បី​ជួប​ក្លឹប​ជា​ច្រើន​ទៀត ​ក្នុង​កិច្ច​ចរចា​តម្លៃ​ខ្លួន​របស់ Haaland ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ចេញ​ពី Dortmund ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន។

​បន្ទាប់​ពី​ចប់​កិច្ច​ពិភាក្សា​គ្នា​រួច ​លោក Laporta ​ប្រធាន​ក្លឹប FC Barcelona ​បាន​ចេញ​មុខ​មក​និយាយ​ថា​ក្រុម​របស់​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​កីឡាករ​វ័យ​ក្មេង​របស់​ន័រវេស​មក​រួម​ក្រុម​បាន។ ​ស្រប​ពេល​ក្រុម Dormtund ​ឯ​ណោះ​កាល​ពី​ពេល​កន្លង​ទៅ ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​ទៅ​១៥៤​លាន​ផោន។ ​តម្លៃ​ខ្លួន​នេះ ​ទំនង​ជា​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​ដែល​ចង់​បាន​នោះ ​ថយ​១​ជំហាន​វិញ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់