- 2021-03-31 07:53:57
- ប្រដាល់
មកមើល តាញ់ មករា ឡើងទៅវ៉ៃទម្ងន់ ៦៣,៥ ប៉ះ យ៉េន ឌីណា ចាក់ជង្គង់គ្នាពេញៗ
- 2021-03-31 07:53:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល តាញ់ មករា ឡើងទៅវ៉ៃទម្ងន់ ៦៣,៥ ប៉ះ យ៉េន ឌីណា ចាក់ជង្គង់គ្នាពេញៗ
ចន្លោះមិនឃើញ
កីឡាករ តាញ់ មករា ជាអ្នកប្រដាល់ជំនាន់ក្រោយ ហើយជាទូទៅលេងត្រឹម ៥៧ ឬ ៦០គីឡូក្រាមប៉ុណ្ណោះនាពេលកន្លងទៅ។ ដោយឡែកសម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០ ដែលលើកមកប្រកួតដើមឆ្នាំ ២០២១ ប៉ុន្មានខែមុននេះគេឃើញ កូនសិស្សលោក ធន់ សុភា ខាងលើឡើងទម្ងន់ ៦៣,៥ វិញដោយប៉ះវគ្គជម្រុះជាមួយ យ៉េន ឌីណា ទៀតផង។
អ្វីដែលជាការចាប់អារម្មណ៍នោះគឺ តាញ់ មករា មិនខ្លាចញញើតកីឡាករចាស់វស្សា យ៉េន ឌីណា នោះឡើយពោលចេញកណ្ដាប់ និងស្នៀតចាក់ជង្គង់អស់ៗតែម្ដង។ យ៉ាងណាការប្រកួតបញ្ចប់ពេញ៥ទឹកនោះគឺ តាញ់ មករា ចាញ់ពិន្ទុ យ៉េន ឌីណា ធ្លាក់ចេញពីការប្រកួតជើងឯកថ្នាក់ជាតិនៅនោះ។ ចំណែក ឌីណា វិញបន្តដំណើររបស់ខ្លួនរហូតឈ្នះមេដាយមាស ថ្នាក់ជាតិ ២០២០ លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាមនៅស្តាតចាស់៕