- 2021-03-31 03:29:55
- ប្រដាល់
តោះ! មកដឹងកីឡាករគុនខ្មែរល្បីឈ្មោះណាខ្លះមាន Channel Youtube ផ្ទាល់ខ្លួនខ្លះ...
- 2021-03-31 03:29:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងកីឡាករគុនខ្មែរល្បីឈ្មោះណាខ្លះមាន Channel Youtube ផ្ទាល់ខ្លួនខ្លះ...
ចន្លោះមិនឃើញ
យើងធ្លាប់តែដឹងថាកីឡាករគុនខ្មែរភាគច្រើនហ្វឹកហាត់ និងការឡើងប្រកួតរបស់ពួកគេ ប៉ុន្តែអាចនិងមិនសូវបានដឹងអំពីរឿង Channel Youtube ផ្ទាល់ខ្លួនដែលអ្នកប្រដាល់ទាំងនោះបានបង្កើតឡើងនោះឡើយ។
ថ្ងៃនោះ Sabay សុំលើកយកកីឡាករល្បីឈ្មោះនៅកម្ពុជាដែលកំពុងមាន Channel Youtube ផ្ទាល់ខ្លួននាពេលបច្ចុប្បន្ននេះ។ តោះ! មានកីឡាកររូបណាខ្លះ។
ទី១ កីឡាករ ឃឹម ឌីម៉ា
អ្នកលេងគុនខ្មែរ និងជាកងរាជអាវុធហត្ថរូបនេះ Channel Youtube របស់គេមានឈ្មោះថា Dima khim ដែលបច្ចុប្បន្ននេះមានចំនួន subscribers 9.4K។ គេសង្កេតឃើញថា ឌីម៉ា តែងធ្វើសកម្មភាព ឬធ្វើវីដេអូដាក់ចូលជាបន្តបន្ទាប់ដូចជាការហ្វឹកហាត់របស់សិស្សប្អូនក្នុងក្លឹបជាដើម។ មួយវិញទៀតឥលូវនេះគេឃើញអ្នកប្រដាល់រូបនេះកំពុងធ្វើវីដេអូញុំម្ហូបដាក់ចូលផងដែរ។
ទី២ កីឡាករ សែន រ៉ាដេត
អ្នកប្រដាល់សាច់សរូបនេះក៏មាន Channel Youtube ដែរគឺមានឈ្មោះថា Sen Radeth Official បច្ចុប្បន្ននេះមានអ្នក subscribers 3.33K ផងដែរ។ រ៉ាដេត ភាគច្រើនដាក់បញ្ចូលនូវសកម្មភាពប្រចាំថ្ងៃមួយចំនួន និងការហ្វឹកហាត់របស់គេ។ អ្វីដែលប្លែកម្យ៉ាងនោះគឺអ្នកប្រដាល់រូបនេះចូលចិត្តធ្វើ Video Blog ផ្សេងៗដោយប្រើម៉ាស៊ីនកាំមេរ៉ាកាន់ដៃថែមទៀតផង។
ទី៣ កីឡាករ ឈុត សេរីវណ្ណថង
អ្នកប្រដាល់សាច់សរូបនេះក៏មាន Channel Youtube ដែរគឺមានឈ្មោះថា Chhut Sereyvannthong Boxing ដែលបច្ចុប្បន្ននេះមានចំនួន subscribers 1.5K។ Youtube នេះគឺ វណ្ណថង តែងតែដាក់ចូលនូវវីដេអូការហ្វឹកហាត់របស់គេផងដែរក៏ដូចជាសកម្មភាពផ្ទាល់ខ្លួនមួយចំនួនទៀត។
ទី៤ កីឡាករ ឃឹម បូរ៉ា
កីឡាករកំពុងឡើងកូដខ្លាំងនៅពេល កូវីដ នេះក៏ទើបតែបង្កើត Channel Youtube ថ្មីៗនេះដែរគឺមានឈ្មោះថា Khim Bora បច្ចុប្បន្ននេះគឺមានចំនួន subscribers 28 នាក់ផងដែរ។ ការបង្កើត Channel Youtube ហាក់ដូចជាចំណេះដឹងថ្មីសម្រាប់ បូរ៉ា ដូច្នេះហើយនៅមិនទាន់មានសកម្មភាព ឬវីដេអូប្លែកអ្វីច្រើននោះទេ។