• 2021-03-30 07:47:51
  • ប្រដាល់

ចិត្ត​ល្អ​ណាស់​ឧកញ៉ា​ម្នាក់​នេះ​ជួយ​អ្នក​ដល់​ប្រដាល់​ទៀត​ហើយ...​

  • 2021-03-30 07:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឧកញ៉ា​ ប៉ែន ​កាក់​ បាន​ឧបត្ថម្ភ​ម៉ាស៊ីនត្រជាក់​ ៣គ្រឿង​ និង​ឧបករណ៍​ចម្រោះ​ទឹក​ក្ដៅ​ ទឹក​ត្រជាក់​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ដល់​ក្រុម​ជម្រើស​ជាតិ​ Kick Boxing​ និង​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ។​

ទិដ្ឋភាពលោក ឧកញ៉ា ចុះមក

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ សេន​ ប៊ុនថេន​ ១ម៉ោង​មុន​នេះ​បាន​បញ្ជាក់​ថា​ លោក​ឧកញ៉ា​ ប៉ែន កាក់​ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទិញ​នូវ​ម៉ាស៊ីន​ត្រជាក់​ចំនួន​ ៣គ្រឿង​ ម៉ាស៊ីន​ចម្រោះ​ទឹក​ ១គ្រឿង​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ដល់​ក្រុម​កីឡាករ ​Kick Boxing​ និង​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ដើម្បី​ស្រួល​ដល់​ការ​រស់នៅ​ និង​ការ​ហ្វឹកហាត់។​

អតីត​អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​ឧកញ៉ា​ នូវ​សន្ដាន​ចិត្ត​ល្អ​ការ​យក​ចិត្ត​ទុកដាក់​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ ក៏​ដូច​ជា​សិស្ស​ក្នុង​ក្លឹប។​

ឧកញ៉ា ប៉ែន កាក់ ខាង​ឆ្វេងគេ

រំលឹក​ដែរ​ថា​ លោក​ ឧកញ៉ា​ ប៉ែន​ កាក់​ ជា​អ្នក​ដែល​ស្រឡាញ់​ខាង​វិស័យ​កីឡា​ជា​ពិសេស​ផ្នែក​ប្រដាល់​តែ​ម្ដង។​ លោក​តែងតែ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដល់​ក្រុម​កីឡាករ​កម្ពុជា​រហូត​មក​ ប៉ុន្តែ​មិន​ដែល​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ៕​

ហ្វេសបុក សេន ប៊ុនថេន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់