- 2021-03-30 03:25:33
- ប្រដាល់
អ្នកលេងជើងរន្ទះ សេន ប៊ុនថេន ទឹកដីបារាំង ធ្លាប់ទៅ៦ដង ឈ្នះខ្សែក្រវាត់៣គ្រឿង និងពាន
- 2021-03-30 03:25:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងជើងរន្ទះ សេន ប៊ុនថេន ទឹកដីបារាំង ធ្លាប់ទៅ៦ដង ឈ្នះខ្សែក្រវាត់៣គ្រឿង និងពាន
ចន្លោះមិនឃើញ
អ្នកលេងជើងរន្ទះ សេន ប៊ុនថេន ងាកទៅអតីតកាលខ្លួនធ្លាប់ទៅបារាំង រហូតដល់៦ដងឯណោះ និងធ្លាប់ឈ្នះខ្សែក្រវាត់បាន៣គ្រឿង និងពានរង្វាន់ជាច្រើនផងដែរ។
អតីតអ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេន បានឲ្យដឹងថា បើនិយាយពីការចេញទៅប្រទេសបារាំង គឺលោកបានចេញទៅរហូតដល់ ៦ដង ឯណោះ និងដើរវ៉ៃតាមទីក្រុងផ្សេងៗជាច្រើន។
កីឡាករល្អទាត់ខាងលើនេះបន្ថែមទៀតថា កាលទៅបារាំងនៅពេលនោះអំឡុង ឆ្នាំ ២០១០-២០១១-២០១២-២០១៤-២០១៥ និង ២០១៧ ចុងក្រោយ។ ការចេញទៅទាំងនោះគឺសុទ្ធតែទៅប្រកួតទាំងអស់។ ចំណែកលេងខ្សែក្រវាត់វិញ ៤ដង ឈ្នះបាន៣គ្រឿង និងចាញ់១។ បើនិយាយពីពានវិញគឺច្រើនឲ្យតែឈ្នះការប្រកួតគឺដឹងតែបានពានហើយ ខណៈចេញទៅម្ដងៗលោកប្រកួតច្រើនប្រកួតណាស់។
រំលឹកដែរថា សេន ប៊ុនថេន ជាអតីតអ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជា។ បច្ចុប្បន្ននេះរូបគេជាគ្រូបង្វឹកនៃក្លឹបប្រដាល់ប៉ែនកាក់គុនខ្មែរ និងកំពុងបណ្ដុះធនធានកីឡាករជាច្រើនផងដែរ៕