- 2021-03-30 01:40:37
- បាល់ទាត់
គ្រូព័រទុយហ្គាល់ចេញមកការពារ ហើយបញ្ជាក់ថា Ronaldo នៅតែជាប្រធានក្រុម
- 2021-03-30 01:40:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូព័រទុយហ្គាល់ចេញមកការពារ ហើយបញ្ជាក់ថា Ronaldo នៅតែជាប្រធានក្រុម
ចន្លោះមិនឃើញ
គ្រូជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានចេញមកការពារ Cristiano Ronaldo និងបញ្ជាក់ថា គេនៅតែបន្តធ្វើជាប្រធានក្រុមដដែល ទោះបីបានដើរចេញពីទីលានកាលប៉ះស៊ែប៊ីក៏ដោយ។
តារារបស់ក្លឹប Juventus វ័យ៣៦ឆ្នាំបានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាលលោក Danny Makkelie បដិសេធគ្រាប់បាល់ចុងម៉ោងរបស់គេ ធ្វើឲ្យលទ្ធផលរវាងព័រទុយហ្គាល់និងស៊ែប៊ីបញ្ចប់ត្រឹម ២-២។
Ronaldo អាចនឹងប្រឈមមុខនឹងការដាក់ពិន័យរបស់ FIFA បន្ទាប់ពីបានដោះស្លាកប្រធានក្រុមចេញពីដៃគប់ទៅលើស្មៅ និងស្រែកដាក់មុខអាជ្ញាកណ្ដាល។ ប៉ុន្តែលោក Santos បានឈរគាំទ្រពីក្រោយ Ronaldo និងប្រាប់ថា គេនៅតែជាប្រធានក្រុមរបស់ព័រទុយហ្គាល់។ “វាគ្រាន់តែជាការខឹងមួយពេល។ Cristiano នៅតែជាប្រធានក្រុម។ គេគឺជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា”។ សម្ដីរបស់លោក Santos។
ព័រទុយហ្គាល់មានភារកិច្ចលេងជម្រុះ World Cup នៅរាត្រីនោះទល់នឹង លុចសំបួ ហើយលោក Santos បញ្ជាក់ថា Ronaldo ក៏នឹងបង្ហាញខ្លួនប្រកួត និងបន្តពាក់ស្លាកដៃប្រធានក្រុម៕