- 2021-03-29 10:51:17
- ប្រដាល់
សុខ រិទ្ធ សុំទោសអ្នកគាំទ្រដែលធ្វើមិនបានល្អម្សិលមិញនៅ TOWN
- 2021-03-29 10:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ រិទ្ធ សុំទោសអ្នកគាំទ្រដែលធ្វើមិនបានល្អម្សិលមិញនៅ TOWN
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ សុខ រិទ្ធ សុំទោសដល់អ្នកគាំទ្រខ្លួនដែលម្សិលមិញចាញ់គេ ធ្វើមិនបានល្អ ណាមួយហ្វឹកហាត់បានតិចថ្ងៃផង។
សុខ រិទ្ធ លើកឡើងក្រោយចប់ការប្រកួតថា សុំទោសដល់អ្នកគាំទ្រផងដែលប្រកួតចាញ់គេម្សិលមិញនេះ សន្យាលើកក្រោយនឹងធ្វើឲ្យបានល្អជាងនេះ។ រិន ដេវីត គេជាកីឡាករល្អមួយរូបផងដែរ ជាពិសេសគឺកម្លាំង ម្សិលមិញខ្លួនចាញ់កម្លាំងតែម្ដង។
អ្នកប្រដាល់ទម្ងន់ស្រាលរូបនេះបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ធ្វើចត្តាឡីស័ករួចមកក៏ឡើងមកភ្នំពេញហ្វឹកហាត់បានប្រហែល៣ថ្ងៃប៉ុណ្ណោះ។ ចៃដន្យសិស្សប្អូន ឃួន ឡាំងកូស៊ីន មានបញ្ហាមិនអាចឡើងប្រកួតបានក៏សម្រេចចិត្តចូលខ្លួនមកជំនួសតែម្ដងទៅ។
រំលឹកដែរថា សុខ រិទ្ធ ទើបតែវិលមកពីប្រទេសថៃ នោះទេ និងបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។ អ្នកប្រដាល់រូបនេះឡើងមកភ្នំពេញដើម្បីមកហ្វឹកហាត់ជម្រើសជាតិលើវិញ្ញាសា Kick Boxing ត្រៀមចេញទៅស៊ីហ្គេម ២០២១ លើកទី៣១ នៅឯវៀតណាម ចុងឆ្នាំនេះ៕
វីដេអូ៖