- 2021-03-29 07:37:10
- បាល់ទាត់
វីដេអូ Modric រំភើបទប់ទឹកភ្នែកមិនជាប់ ក្រោយធ្វើបានរឿងមួយនេះនៅជម្រើសជាតិ
- 2021-03-29 07:37:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ Modric រំភើបទប់ទឹកភ្នែកមិនជាប់ ក្រោយធ្វើបានរឿងមួយនេះនៅជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែបម្រើ Luka Modric ពេលនេះក្លាយជាកីឡាករបង្ហាញខ្លួនប្រកួតបានច្រើនជាងគេក្នុងជម្រើសជាតិក្រូអាតលេងបាន១៣៥ប្រកួត វ៉ាកំណត់ត្រារបស់លោក Darijo Srna។
ដើម្បីអបអរសម្រាប់ការឈានដល់កំណត់ត្រាមួយនេះ សហព័ន្ធបាល់ទាត់របស់ក្រូអាតបានផលិតជាវីដេអូមួយដែលមានវីរបុរសបាល់ទាត់ក្រូអាតជាច្រើនរូបសរសើរដល់ Modric។ ទឹកភ្នែករបស់កីឡាករវ័យ៣៥ឆ្នាំបានហូរមកព្រិចៗ ពេលទស្សនាវីដេអូចប់ ខណៈមិត្តរួមក្រុមនៅទីនោះទាំងអស់។
ពួកគេបានទះដៃអបអរដល់ Modric ដែលបានជួយជាតិកន្លែងមក និងបានបំបែកកំណត់ត្រា។ ប្រកួតចុងក្រោយ Modric បានជួយក្រូអាតយកឈ្នះប្រទេសស៊ីប ១-០ ក្នុងវគ្គជម្រុះ World Cup។ អតីតកីឡាកររបស់ Spurs ធ្លាប់នាំក្រូអាតឡើងដល់ផ្ដាច់ព្រ័ត្រ World Cup ២០១៨ តែចាញ់បារាំង៕