• 2021-03-29 02:11:55
  • ប្រដាល់

រិន​ ដេវីត​ និយាយ​អ្វី​ខ្លះ​ក្រោយ​ឈ្នះ​ សុខ​ រិទ្ធ​ និង​ ហ៊ឹម​ គឹមរៀង​ យក​ប្រាក់លាន

  • 2021-03-29 02:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ រិន​ ដេវីត​ ថា​ប៉ះ​គ្នា​ជា​មួយ​ សុខ​ រិទ្ធ​ គឺ​គេ​ចូល​មិន​ចុះ​ជា​មួយ​ខ្លួន​ ខណៈ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ គឹមរៀង​ ឈ្នះ​ទឹក១​ យក​ប្រាក់​លាន​នៅ​សង្វៀន​ TOWN។​

រិន ដេវីត (ខៀវ) និង​ សុខ​ រិទ្ធ

ដេវីត​ លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ប្រកួត​ជុំ​ទី១​ ជា​មួយ​ សុខ​ រិទ្ធ​ គឺ​ដៃគូ​ចូល​មិន​ចុះ​ជា​មួយ​ខ្លួន​នោះ​ឡើយ។​ ចំពោះ​ក្បាច់​ស្នៀត​ សុខ​ រិទ្ធ​ វិញ​ចេញ​មួយៗ​តែ​ធ្ងន់​ល្អ​ ប៉ុន្តែ​យ៉ាង​ណា​មិន​ជា​ថ្វី​ឡើយ​សម្រាប់​រូប​គេ។​ ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​វិញ​ ដេវីត ថា​ហាត់​បាន​២សប្ដាហ៍​ផង​ដែរ។

ចំណែក​ជុំ​ទី២​ វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ជើងឯក​ម៉ារ៉ាតុង​ជា​មួយ​ ហ៊ឹម​ គឹមរៀង​ វិញ​គឺ​មិន​ពិបាក​ទេ​ ដោយ​សារ​តែ​ឃើញ​ដៃគូ​ឈឺ​ជើង​បន្តិច​ទៅ​ហើយ​ ដូច្នេះ​ទើប​សម្រុក​ទាត់​រហូត​ខូច​ជើង​នៅ​ទឹក​ទី១​ តែ​ម្ដង។​

រិន ដេវីត ឈ្នះ​ប្រាក់លានម្សិលមិញ

រំលឹក​ដែរ​ថា​ រិន​ ដេវីត​ ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ម្សិលមិញ​នៅ​សង្វៀន​ TOWN ជុំ​ទី១​ ឈ្នះ​ពិន្ទុ​ សុខ​ រិទ្ធ​ និង​ជុំ​ទី២​ វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្ដួល​ ហ៊ឹម​ គឹមរៀង​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ ទទួល​បាន​ប្រាក់​រង្វាន់​ ៣,៤០០,០០០៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី