• 2021-03-26 08:34:06
  • ប្រដាល់

មិន​ធម្មតា!​ ប្រវត្តិ​អ្នក​ប្រដាល់​ ជ័យ​ កុសល គ្រាន់​តែ​ អូស្ត្រាលី​ ធ្លាប់​ទៅ​៤ដង​

  • 2021-03-26 08:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​លេង​កែង​ពិឃាដ​ ជ័យ ​កុសល់​ មាន​ប្រវត្តិ​ប្រកួត​ល្បី​ខ្លាំង​ និង​ត្រូវ​គេ​អញ្ជើញ​ទៅ​ប្រទេស​អូស្ត្រាលី​ ៤ដង​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​ផង​នៅ​ឯ​ទី​ណោះ​អំឡុង​ ឆ្នាំ​២០០៨។​

រូបភាពផ្ដល់ជូន

លោក​ ជ័យ​ កុសល់​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ឆ្នាំ​២០០៥​ ឡើង​ទៅ​គឺ​លោក​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​មែនទែន​ ក្នុង​នោះ​ប្រទេស​អូស្ត្រាលី​ មាន​៤ដង​ គិត​ជា​ចំនួន​ប្រកួត​វិញ​ប្រហែល​ខ្ទង់​២០​ប្រកួត។​

រូបភាពផ្ដល់ជូន

ដោយ​សារ​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​ឈ្នះ​ជា​បន្តបន្ទាប់​រូប​លោក​បាន​ការ​ផ្ដល់​ឱកាស​ឲ្យ​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​នៅ​អូស្ត្រាលី​ អំឡុង​ឆ្នាំ​២០០៨​ និង​ឈ្នះ​ក្នុង​ការ​ដណ្ដើម​នោះ​ទៀត​ផង។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ លោក​ ជ័យ​ កុសល់​ ជា​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​កម្ពុជា។​ លោក​ចូល​គុន​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​ ១៩៩៩។​ បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្វឹក​ប្រដាល់​ និង​ជា​ចៅក្រម​នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់