• 2021-03-23 08:03:57
  • ប្រដាល់

ឡៅ​ ស៊ីណាត​ និង​ក្រុម​គ្រួសារ​ យក​សំណាក​លើក​ទី២​ រួចរាល់​

  • 2021-03-23 08:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ ឡៅ​ ស៊ីណាត​ និង​ក្រុម​គ្រួសារ​បាន​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​ជា​លើក​ទី២​ រួចរាល់​នៅ​ថ្ងៃ​នេះ​ ដើម្បី​បញ្ជាក់​ថា​លោក​ក៏​ដូច​ជា​គ្រួសារ​មិន​មាន​ជំងឺ​កូវីដ​ ១៩។​

រូបភាពលើហ្វេសបុក ឡៅ ស៊ីណាត

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​អតីត​អ្នក​ប្រដាល់​ ឡៅ ស៊ីណាត​ បញ្ជាក់​កាល​ពី​ព្រឹកមិញ​នេះ​រូប​លោក​ និង​ក្រុម​គ្រួសារ​ បាន​ត្រូវ​គ្រូពេទ្យ​យក​សំណាក់​ជា​លើក​ទី២​ ដើម្បី​ទៅពិនិត្យ​រួចរាល់​ហើយ។​ ក្រៅ​ពី​នេះ​បងប្រុស​របស់​ ឡៅ​ ចន្ទ្រា​ រូប​នេះ​ក៏​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ភូមិ ឃុំ​ និង​ក្រុម​គ្រូពេទ្យ​ផង​ដែរ​ដែល​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​លោក​ព្រម​ទាំង​ក្រុម​គ្រួសារ។​

រូបភាពលើហ្វេសបុក ចន្ទ្រា

រំលឹក​ដែរ​ថា​ ក្រុម​គ្រួសារ​លោក​ ឡៅ​ ស៊ីណាត​ រួម​ទាំង​ ឡៅ ចន្ទ្រា​ បាន​កំពុង​ធ្វើ​ចត្តាឡីស័ក​ និង​យក​សំណាក​ទៅ​ពិនិត្យ​ជា​បន្តបន្ទាប់​ដើម្បី​ពិនិត្យ​រក​ជំងឺ​កូវីដ​ ក្រោយ​ពួកគេ​បាន​ជួប​ពាក់ព័ន្ធ​ និង​តារា​ចម្រៀង​របស់​ ហង្សមាស​ លោក​ គង់​ ចំរើន​ នា​ពេល​កន្លងទៅ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី