• 2021-03-22 01:33:26
  • បាល់ទាត់

Leicester ស៊ី United ឡើង​ Semi-Final ពាន FA Cup ជា​លើក​ដំបូង​រយៈពេល​៣៩​ឆ្នាំ

  • 2021-03-22 01:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ FA Cup ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣៩​ឆ្នាំ បន្ទាប់​ពី​បាន​យក​ឈ្នះ Manchester United ៣-១ នៅ​កីឡដ្ឋាន King Power។

គ្រាប់​បាល់​ដំបូង​​របស់ Leicester កើត​ឡើង​នាទី​២១ ទាត់​បញ្ចូ​ទី​ដោយ​កីឡាករ Kelechi lheanacho មុន​ពេល Msson Greenwood រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Man Utd នាទី​៣៨។ យ៉ាងណា​មិញ​នាទី​បន្ទាប់ Leicester បាន​បន្ថែម​ពីរ​គ្រាប់​ផ្ទួន​​ធ្វើ​បាន​ដោយ​កីឡាករ Youri Tielemans និង Marc Albrighton។

នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ Leicester City នឹង​ត្រូវ​តទល់​ជាមួយ​ Southampton នៅ​កីឡដ្ឋាន Wembley ខណៈ Chelsea ជួយ Manchester City៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់