• 2021-03-19 09:13:28
  • ប្រដាល់

លន ​បញ្ញា​ សងសឹក​ ផល​ សោភ័ណ្ឌ​ រួចហើយ​នៅ​សល់​ជើង​ខ្លាំង​២រូប​ទៀត​ដែល​ត្រូវ...

  • 2021-03-19 09:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លន ​បញ្ញា​ សងសឹក​កីឡាករ​ ផល​ សោភ័ណ្ឌ​ បាន​សម្រេច​ហើយ​ ប៉ុន្តែ​នៅ​សល់​ជើង​ខ្លាំង​ចាស់​វស្សា​ ២រូប​ ទៀត​ដែល​រូប​គេ​ត្រូវ​សងសឹក​បន្ត​នៅ​ពេល​ខាង​មុខ​គឺ​ មឿន​ សុខហ៊ុច​ និង​ ឡៅ​ ចិត្រា។​

លន បញ្ញា ពេលឈ្នះខ្សែក្រវាត់

បើ​គិត​ទៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ លន ​បញ្ញា​ ពិត​ជា​រីកចម្រើន​ និង​គួរ​ឲ្យ​សរសើរ​មែន​តាម​រយៈ​ការ​ប្រកួត​សងសឹក​លើ​ដៃគូ​ចាស់​បាន​ជា​បន្តបន្ទាប់​ដូច​ជា​ យ៉េន​ ឌីណា​ សូត្រ​ ប៊ុនធី​ ផល​ សោភ័ណ្ឌ​ ជា​ដើម។​ ការ​ខំប្រឹង​តស៊ូ​របស់​អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​រូប​​នេះ​ពិត​ជា​បាន​ផល​ល្អ​ណាស់​បាន​ទាំង​ខ្សែក្រវាត់​ និង​មេដាយ​មាស​ជា​ដើម។​

បញ្ញា ពេលចាញ់ ឡៅ ចិត្រា

បើ​ទោះ​ជា​ឈ្នះ​រៀមច្បង ​២-៣​ ប្រកួត​ចុង​ក្រោយ​នេះ​មែន​ ប៉ុន្តែ​ លន ​បញ្ញា​ នៅ​មិន​ទាន់​បាន​ជួប​សងសឹក​កីឡាករ​ជើងខ្លាំង​២រូប​ទៀត​នោះទេ​ ដែល​សុទ្ធតែ​ជា​កីឡាករ​មាន​បទពិសោធ​ និង​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ខ្មែរ​តែ​ម្ដង​គឺ​ មឿន​ សុខហ៊ុច​ និង​ ឡៅ ​ចិត្រា។​ ដែល​អ្នក​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ឈ្នះ​ពិន្ទុ​ និង​វ៉ៃ​ឲ្យ​រូប​គេ​សន្លប់​ទៀត​ផង។​ រង់ចាំ​មើល​តើ​ពេល​វេលា​សមស្រប​ណា​មួយ​ បញ្ញា​ ប៉ះ​សងសឹក​លើ​កីឡាករ​ណា​មុន​រវាង​អ្នកទាំង​ពីរ​នាក់​នេះ។​

កីឡាករ មឿន​ សុខហ៊ុច

រំលឹក​ដែរ​ថា​ លន ​បញ្ញា​ ជា​កីឡាករ​មក​នៃ​ក្លឹប​កងយោធពលខេមភូមិន្ទ។​ កីឡាករ​រូប​នេះ​ទើប​សងសឹក​បាន​ដោយ​វ៉ៃ​ ផល​ សោភ័ណ្ឌ​ ឲ្យសន្លប់​នៅ​ទឹក​ទី៣​ លើ​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៤​ មីនា​ ២០២១។​ បញ្ញា​ ធ្លាប់​ចាញ់​ពិន្ទុ​ មឿន​ សុខហ៊ុច​ នៅ​ CNC​ និង​ចាញ់​សន្លប់​របស់​ ឡៅ​ ចិត្រា​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម