- 2021-03-18 03:02:41
- ប្រដាល់
ថៃ រិទ្ធី៖ បើខ្ញុំមិនបានហាត់ពេញទេ គឺអត់ទទួលការប្រកួតឡើយ
- 2021-03-18 03:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រិទ្ធី៖ បើខ្ញុំមិនបានហាត់ពេញទេ គឺអត់ទទួលការប្រកួតឡើយ
ចន្លោះមិនឃើញ
កីឡាករ ថៃ រិទ្ធី ថាបើខ្លួនមិនបានហ្វឹកហាត់បានពេញទេ គឺមិនទទួលការប្រកួតឡើយ ព្រោះមិនយកកេរ្តិ៍ឈ្មោះដែលខំសាង ១០ឆ្នាំមកនេះទៅចោលឡើយ។
រិទ្ធី បានឲ្យដឹងថា មួយរយៈពេលនេះគឺខ្លួនបានបដិសេធការប្រកួតប៉ុន្មានប្រកួតដែរ ព្រោះតែមិនបានហ្វឹកហាត់ និងជាប់ជួយមើលកីឡាករក្មេងៗក្នុងក្លឹបផង។ មួយវិញទៀតគឺសុខភាពមិនទាន់អំណោយផល ដូច្នេះត្រូវសម្រាកឲ្យជាសិន។
អ្នកលេងកណ្ដាប់ដៃរូបនេះបន្ថែមទៀតថា ចំពោះខ្លួនផ្ទាល់គឺមិនបានហ្វឹកហាត់ជាប់លាប់ល្អទេ ដាច់ខាតមិនទទួលការប្រកួតតាមសង្វៀននោះឡើយ ដូចបានលើកឡើងខាងលើអីចឹងកេរ្តិ៍ឈ្មោះគឺសំខាន់ណាស់។ កេរ្តិ៍ឈ្មោះដែលខំសាងឲ្យមានអស់រយៈពេល១០ឆ្នាំមកនេះគឺមិនស្រួលឡើយ។ ម្យ៉ាងទៀតប្រសិនហាត់មិនដល់ ឡើងប្រកួតមិនល្អឡើយហើយអាចនឹងប្រឈមគ្រោះថ្នាក់ខ្លាំង។
រំលឹកដែរថា ថៃ រិទ្ធី ជាកីឡាករប្រដាល់នៃក្លឹបកងយោធពលខេមរភូមិន្ទ ឬការពារជាតិនេះឯង។ អ្នកប្រដាល់រូបនេះមិនត្រឹមតែចេះគុនខ្មែរនោះទេក៏ជំនាញខាងគុនចម្រុះ MMA ផងដែរ និងធ្លាប់ប្រឡូកលើសង្វៀន ONE នាពេលកន្លងមក៕