- 2021-03-15 07:42:04
- ប្រដាល់
ល្អមែនទែនប្រពន្ធ សេន ប៊ុនថេន ប្រាក់ក្លឹបដែលខាងប៉ុស្តិ៍ឲ្យគឺយកសន្សំទិញរបស់ឲ្យសិស្សវិញ
- 2021-03-15 07:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមែនទែនប្រពន្ធ សេន ប៊ុនថេន ប្រាក់ក្លឹបដែលខាងប៉ុស្តិ៍ឲ្យគឺយកសន្សំទិញរបស់ឲ្យសិស្សវិញ
ចន្លោះមិនឃើញ
នេះបើតាមការបង្ហោះលើហ្វេសបុករបស់អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ដែលជាប្រពន្ធរបស់ សេន ប៊ុនថេន លើកឡើងថា «ថវិកាប៉ុស្តិ៍ដែលបានអោយមកសំរាប់ក្លឹប រាល់ពេលកូនៗឡើងប្រកួតជារៀងរាល់សប្ដាហ៍គឺ ខ្ញុំយកមកសន្សំទុកទិញគ្រឿងទេស គ្រឿងបរិភោគ និងសំលៀកបំពាក់ បន្តិចបន្តួចទៅអោយកូនៗវិញមិនហ៊ានដកចាយទេ ខ្លាច all លោកកូន អត់អីញាំ»។ ដែលត្រង់ចំណុចនេះអ្នកនាងចង់បញ្ជាក់ថា ការចេះទុកដាក់ និងសន្សំសំចៃប្រាក់ក្លឹបដែលខាងស្ថានីយផ្ដល់ជូនពេលដែលកីឡាករបានឡើងប្រកួតនៅខាងប៉ុស្តិ៍របស់គេម្ដងៗ។ ប្រាក់ដែលទទួលបានទាំងនោះគឺប្រពន្ធអតីតអ្នកប្រដាល់ខាងលើបញ្ជាក់ថាមិនយកទៅណាទេ ពោលសន្សំទិញរបស់ហូបចុក និងរបស់ប្រើប្រាស់ឲ្យសិស្សៗវិញប៉ុណ្ណោះ។ ខណៈភាគច្រើនគ្រូៗប្រដាល់មិនសូវលើកមកនិយាយពីប្រាក់ក្លឹបនេះទេ។
រំលឹកដែរថា បច្ចុប្បន្ននេះ សេន ប៊ុនថេន និង បឺត ខាំ គឺជាគ្រូបង្វឹកក្លឹបប្រដាល់ប៉ែនកាក់គុនខ្មែរ។ ដែលក្នុងនោះគេឃើញមានការជួយមើលការខុសត្រូវ និងគ្រប់គ្រងជាមួយអ្នកស្រី ឃឹម ខាន់សោភ័ណ្ឌ ដែលជាប្រពន្ធរបស់ សេន ប៊ុនថេន ផងដែរ។ ឥលូវនេះក្លឹបប៉ែនកាក់គុនខ្មែរគឺមានកីឡាករក្មេងៗចេញប្រកួតតាមស្ថានីយជាបណ្ដើរៗហើយ៕