- 2021-03-14 03:48:25
- ប្រដាល់
កូវីដ១៩ ធ្វើឱ្យ ចាន់ រតនា បង្ខំចិត្ដត្រូវបិទក្លឹបគុនចម្រុះចោលហើយ
- 2021-03-14 03:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩ ធ្វើឱ្យ ចាន់ រតនា បង្ខំចិត្ដត្រូវបិទក្លឹបគុនចម្រុះចោលហើយ
ចន្លោះមិនឃើញ
បើតាម Page របស់ក្លឹប «សិល្បៈ» បានបញ្ជាក់ថាដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យពួកគេមិនអាចបន្ដដំណើរការក្លឹបគុនចម្រុះមួយនេះទៀតបានទេ។
ក្លឹប «សិល្បៈ» ដែលជាកម្មសិទ្ធិរបស់ អ្នកលេងគុនចម្រុះល្បីឈ្មោះ ចាន់ រតនា។ ក្លឹបនេះបានបើកជាយូរឆ្នាំមកហើយ និងកន្លងមកក៏បានប្ដូរទីតាំងម្ដងមកហើយដែរ។ យ៉ាងណាមិញ នៅពេលនេះដោយសារតែការផ្ទុះកូវីដ១៩ តម្រូវឱ្យផ្អាករាល់សកម្មភាពកីឡាទាំងអស់នោះ ទើបធ្វើឱ្យ ចាន់ រតនា មិនអាចទ្រទ្រង់ក្លឹបនេះបន្ដទៀតបាននោះទេ។
ក្លឹប «សិល្បៈ» បានប្រកាសបែបនេះថា៖ “សួស្ដីទាំងអស់គ្នា។ យើងសូមប្រកាសដំណឹងសោកស្ដាយមួយទៅអ្នក ព្រោះតែស្ថានភាពកូវីដ១៩ យើងមិនអាចរក្សាក្លឹបនេះឱ្យបើកបន្ដបានឡើយ។ យើងបានព្យាយាមអស់ពីលទ្ធភាពហើយ ប៉ុន្តែសង្ឃឹមថាមិនទាន់បញ្ចប់ឡើយ យើងនឹងស្វែងរកកន្លែងថ្មីថោកជាងនេះ ដើម្បីអាចបើកឡើងវិញបាន។ យើងសូមទោស និងអរគុណដល់អ្នកដែលបានគាំទ្រនិងយោគយល់គ្រប់គ្នា”៕