• 2021-03-12 02:40:41
  • បាល់ទាត់

គ្រប់​គ្នា​អាច​នឹង​ឈប់​បន្ទោស Ronaldo ពេល​ឭ​ Bruno និយាយ​​មួយ​ឃ្លា​នេះ

  • 2021-03-12 02:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bruno Fernandes បាន​បង្ហាញ​ការ​គាំទ្រ​​លើ​មិត្តរួម​ជាតិ Cristiano Ronaldo បន្ទាប់​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទទួល​ការ​បន្ទោស​ជា​ច្រើន​​សម្រាប់​ការ​ធ្លាក់​ចេញ​ពី Champions League របស់ Juventus។

ក្រុម​លោក​ Andrea Pirlo បាន​ជ្រុះ​ចេញ​​ពី​ពាន UCL បន្ទាប់​ពី​លេង​សរុប​ទាំង​ពីរ​ជើង​លទ្ធផល​ស្មើ​គ្នា ៤-៤ ជាមួយ Porto។ Ronaldo មិន​អាច​ជួយ​ក្រុម​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​បាន​ឡើយ ហើយ​ថែម​ទាំង​ត្រូវ​​មតិ​ជុំវិញ​បន្ទោស​ទៀត​ដោយ​សារ​តែ​គេ​បាន​បែរ​ខ្នង ធ្វើ​ឲ្យ Serio Oliviera ទាត់​ Free-Kick ចូល។

យ៉ាណាមិញ​តារា​របស់ United គឺ Fernandes បាន​គិត​ថា​ទំនួសខុសត្រូវ​គ្រប់​យ៉ាង​មិន​គួរ​ទម្លាក់​លើ Ronaldo តែ​ម្នាក់​ឯង​ទេ។ ដោយ​គេ​សំអាង​ថា​ បាល់ទាត់​គឺ​លេង​ជាក្រុម ហើយ​កីឡាករ​ Juventus ទាំង​អស់​គួរ​តែ​ទទួល​បាន​ការ​បន្ទោស​ដែរ។

Bruno បាន​និយាយ​ថា Ronaldo ជា​កីឡាករ​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់​ទាត់។ គេ​បាន​ជម្រុះ​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​លេង​កីឡា​នេះ។ គេ​​ធ្លាប់​បាន​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​​ឈ្នះ​ការ​ប្រកួត​ម្នាក់​ឯង​ទេ។ “ពេល​ដែល​ក្រុម​មួយ​ចាញ់ គឺ​កីឡាករ​ទាំង​អស់​ចាញ់​ដូច​គ្នា មិនមែន​ចាញ់​តែ​កីឡាករ​ម្នាក់​ទេ”។ Bruno សង្កត់​ធ្ងន់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់