• 2021-03-11 13:28:02
  • បាល់ទាត់

អតីត​នាយក Juventus៖ Ronaldo គួរ​តែ​វាយបញ្ចេញ​នៅ​ចុង​រដូវ​កាល​នេះ

  • 2021-03-11 13:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Giovanni Cobolli Gigli អតីត​ប្រធាន​ក្លឹប​ Juvenstus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កាល​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ជា​ជម្រើស​ដ៏​ខុស​មួយ​របស់​ក្លឹប​លោក​ អញ្ចឹង​គួរ​តែ​លក់​ចេញ​ទៅ​វិញ​នៅ​ចុង​រដូវកាល​ឆ្នាំ​២០២០/២១​ ខាង​មុខ​នេះ​។

លោក​ Gigli បាន​និយាយ​ថា​៖" កាល​ទិញ​យក​ Ronaldo នេះ​ជា​ជម្រើស​ដ៏​ខុស​មួយ​ចំពោះ​ Juventus ខ្ញុំ​ធ្លាប់​ប្រាប់​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ​។ តាម​ទៅ​ពិត​សមត្ថភាព​គេ​គឺ​ខ្លាំង​ហើយ​ តែ​គេ​ថ្លៃ​ពេក​។ អញ្ចឹង​ហើយ​ឥឡូវ​នេះ​គឺ​ស្ថិត​លើ​ក្លឹប​នេះ​ហើយ​ ពួក​គេ​ចង់​បន្ត​ទៀត​ឬក៏​យ៉ាង​ម៉េច​ ព្រោះ​ពួក​គេ​ត្រូវ​បង់​ជាង​ ១លាន​ដុល្លារ​ជាង​ បើ​គេ​រក​បាន​ ១គ្រាប់​ "។

លោក​បានបន្ត​ថា​៖" បើ​តាម​គំនិត​ខ្ញុំ​ ខ្ញុំ​គិត​ថា​ខាង​ក្លឹប​គួរ​តែ​លក់​គេ​ចោល​ទៅ​នៅ​ចុង​រដូវកាល​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo នឹង​ត្រូវ​ចប់​កុងត្រា​ជា​មួយ​ Juventus នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ​ ដោយ​កីឡាករ​រូប​នេះ​បាន​ចូល​លេង​ឲ្យ​ក្លឹប​តាំងពីឆ្នាំ២០១៨ មកបាន​ ១២១​ប្រកួត​ និង​រក​បាន​ ៩២​គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់