• 2021-03-11 08:12:44
  • ប្រដាល់

មិន​ធម្មតា!​ សែន​ រ៉ាដេត​ ស្ងាត់​ៗ​កំពុង​ថត​កុន និង​ចាក់​ផ្សាយ​ឆាប់ៗ​នេះ​

  • 2021-03-11 08:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ទម្ងន់​ស្រាល​ និង​ល្បីឈ្មោះ​នៅ​កម្ពុជា​ សែន​ រ៉ាដេត​ ស្ងាត់ៗ​មួយ​រយៈពេល​នេះ​បាន​ថត​កុន​វ៉ៃ​តប​ និង​ការ​តស៊ូ​លើ​វិស័យ​ប្រដាល់​មួយ​រឿង​ដែល​នឹង​ចាក់​ឆ្ងាយ​នៅ​ពេល​ខាង​មុខ​លើ​ទូរទស្សន៍​ CTV8HD។​

រូបភាពលើហ្វេសបុក សែន រ៉ាដេត

សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ រឿង​ដែល​រូប​គេ​ថត​នេះ​មាន​ចំណង់​ជើង​ថា​ «My Brother»​ ដែល​និយាយ​អំពី​ការ​តស៊ូ​ក្នុង​ជីវិត​ជា​អ្នក​ប្រដាល់​ ហើយ​ឥលូវ​នេះ​គឺ​ថត​ចប់​រួចរាល់​ផង​ដែរ។​ ចំពោះ​ការ​ចាក់​ឆ្ងាយ​នៅ​ពេល​ណា​នោះ​ខ្លួន​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។​ រឿង​ «My Brother»​ នេះ​នឹង​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​ CTV8HD ​នៅ​ពេល​ខាង​មុខ ដោយ​ឥលូវ​នេះ​គឺ​កំពុង​កាត់ត​។​

រូបភាពលើហ្វេសបុក សែន រ៉ាដេត

រំលឹក​ដែរ​ថា​ សែន​ រ៉ាដេត​ ជា​សិស្ស​គុន​នៅ​ក្លឹប​ប្រដាល់​នាយដ្ឋាន​អង្គរក្ស​ កូន​សិស្ស​លោក​ ស៊ន​ អេលីត។​ រ៉ាដេត​ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ រូប​គេ​លេង​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​បច្ចុប្បន្ន​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់