- 2021-03-11 02:35:26
- ប្រដាល់
ដំណឹងល្អ! មិនយូរទេ ឃីម ឌីម៉ា វិលចូលសង្វៀនគុនខ្មែរវិញហើយ
- 2021-03-11 02:35:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! មិនយូរទេ ឃីម ឌីម៉ា វិលចូលសង្វៀនគុនខ្មែរវិញហើយ
ចន្លោះមិនឃើញ
ដំណឹងល្អសម្រាប់អ្នកគាំទ្រគុនខ្មែរ នេះបើតាមការលើកឡើងរបស់ ឃីម ឌីម៉ា ថារូបគេជាពីរបួសហើយ និងកំពុងហ្វឹកហាត់ត្រៀមវិលចូលសង្វៀនជាថ្មី។
តាមការលើកឡើងរបស់ ឌីម៉ា ក្នុងយូធូប (Youtube Channel) របស់ខ្លួនបានបញ្ជាក់ថា របួសជើងខាងស្ដាំដែលបានវះកាត់នោះគឺបានជាសះស្បើយហើយ និងអាចចូលហ្វឹកហាត់បានជាធម្មតាវិញហើយ។ ការហ្វឹកហាត់នេះទៀតសោតគឺហ្វឹកហាត់លក្ខណៈខ្លាំងទៀតផង។
ចំពោះគម្រោងវិលចូលសង្វៀនជាថ្មីនេះ ឌីម៉ា ថាអាចនឹងលេងប្រភេទទម្ងន់ដដែល ៦០-៦៣,៥គីឡូក្រាម ព្រោះបើទោះជាខានប្រកួតយូរ ប៉ុន្តែទម្ងន់មិនមានការប្រែប្រួលនោះទេពោលនៅចន្លោះនេះតែប៉ុណ្ណោះ។
រំលឹកដែរថា កីឡាករ ឃីម ឌីម៉ា ជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០១៧ នៅប្រទេសម៉ាឡេស៊ី។ អំឡុង២ឆ្នាំមុន ឌីម៉ា មានរបួសសរសៃជើងធ្ងន់ធ្ងរបន្ទាប់ពីវ៉ៃជាមួយកីឡាករថៃ កែវកាងវ៉ាង នៅសង្វៀនអាស៊ីអាគ្នេយ៍រួចមក និងត្រូវវះកាត់ព្យាបាលអាក់ខានប្រកួតរហូតដល់ពេលនេះ៕