• 2021-03-10 01:26:50
  • បាល់ទាត់

Haaland ជួយ​យោង Dortmund ឡើង​ទៅ​វគ្គ​៨​ក្រុម​ជាមួយ Porto ដែរ

  • 2021-03-10 01:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Erling Haaland រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Borussia Dortmund លេង​ស្មើ​គ្នា ២-២ ជាមួយ Sevilla ក្នុង​ជើង​ទី​ពីរ​ Champions League មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។

កីឡាករ​វ័យ​​២០​ឆ្នាំ​រក​បាន​គ្រាប់​ដំបូង​នាទី​ទី​៣៥ ខណៈ​គេ​បាន​ខកខាន​ទាត់​មិន​ចូល​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​​នាទី​៤៨។ យ៉ាងណាមិញ​នាទី​៥៤ Dortmund ទទួល​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ទៀត ហើយ​លើក​នេះ Haaland អាច​ធ្វើ​បាន​សម្រេច។

Dortmund នាំ​មុខ ២-០ ​តែ​ក្រុម Sevilla មិន​ឈរ​ឱប​ដៃ​ឡើយ​ ដោយ​បាន​វាយ​បក​រក​បាន​ពីរ​គ្រាប់​តាម​ស្មើ​វិញ​ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Y-En-Nesyri ទាំង​ពីរ​គ្រាប់។ ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២ ប៉ុន្តែ​កាល​ពី​ជើង​ទី​មួយ Dortmund បាន​យក​ឈ្នះ​ ៣-២។ សរុប​ទាំង​ពីរ​ជើង Dortmund ៥-៤ Sevilla៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់