• 2021-03-09 03:30:19
  • ប្រដាល់

គូ​នេះ​ចាត់​ទុក​ជា​គូ​គេ​រិះគន់​ខ្លាំង​ទាំង​អ្នក​គាំទ្រ​ និង​ប៉ុស្តិ៍​ផ្ទាល់កាលពីថ្ងៃសុក្រ

  • 2021-03-09 03:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ ម៉ឺន​ មេឃា​ និង​ វេង​ សុភ័ក្រ កាល​ពី​ថ្ងៃ​សុក្រ​ ទី៥​ មីនា​ ២០២១​ នេះ​គឺ​ត្រូវ​បាន​គេ​រិះគន់​ច្រើន​មែនទែន​លើ​ហ្វេសបុក​ផេក​ ថា​វ៉ៃ​មិន​អស់​ពី​សមត្ថភាព ​បិទ​កែង​ ឬ​មិន​សូវ​វ៉ៃ​ សូម្បី​លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​បាយ័ន​ក៏​បង្ហោះ​សារ​រិះគន់​គូ​នេះ​ដែរ។​

កីឡាករ ម៉ឺន មេឃា
កីឡាករ វេង សុភ័ក្រ

នេះ​បើ​តាម​បង្ហោះ​លើ​ហ្វេសបុក​ លោក​ នាង​ ស៊ីវុត្ថា​ កាល​ពី​ថ្ងៃ​ទី៥​ បន្ទាប់​ពី​ប្រកួត​ចប់​គូបូតា​ថា​ «លោក​ពិត​ជា​ខក​ចិត្ត​ជំនួស​បង​ប្អូន​អ្នកគាំទ្រ​ និង​សុំ​អភ័យទោស​ផង។​ គូ​ទី២-៣​ ឡើង​ជិត​ ២K​ ប៉ុន្តែ​ដល់​គូ​ឯក​ធ្លាក់​ត្រឹម​ ២០០-៣០០​អ្នក​ទស្សនា​ប៉ុណ្ណោះ​ ហើយ​ទទួល​បាន​ការ​ជូនពរ​យ៉ាង​ចាស់​ដៃ។​ បាយ័ន​មិន​លក់​មុខ​អ្នក​ទេ​ ប៉ុន្តែ​បាយ័ន​ក៏​មិន​ឲ្យ​ជួប​មុខ​គ្នា​ទៀត​ដែរ»។​

ចំណែក​អ្នក​ចូល​ទស្សនា​ឡាយ​ក្នុង​ហ្វេសបុក​ផេក​ បាយ័ន​ វិញ​ក៏​មាន​ការ​រិះគន់​ច្រើន​ផង​ដែរ​ ដូច​ជា​ថា​ការ​វ៉ៃ​បិទ​កែង​ គិត​តែ​ចាប់​អោប​ ឈរ​យោគៗ​ វ៉ៃ​មិន​អស់​ពី​សមត្ថភាព ​ខក​ចិត្ត​ ឬ​ឈប់​មើល​ហើយ​ទុក្ខ​កម្លាំង​ធ្វើ​ការ​វិញ​ជា​ដើម។​

កីឡាករទាំងពីស្មើគ្នាកាលពីថ្ងៃសុក្រ

រំលឹក​ដែរ​ថា​ ការ​ប៉ះ​គ្នា​ជា​ថ្មី​របស់​ ម៉ឺន​ មេឃា​ និង​ វេង​ សុភ័ក្រ​ ក្នុង​តំណែង​គូ​ឯក​កាល​ពី​ថ្ងៃ​សុក្រ​ ទី៥​ ខែ​មីនា​ ឆ្នាំ​២០២១​ នេះ​ទទួល​លទ្ធផល​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​លើ​សង្វៀន​បាយ័ន​ក្នុង​កម្មវិធី​គូបូតា៕​

ការបង្ហោះរបស់លោក នាង ស៊ីវុត្ថា
ការបញ្ចេញមតិរបស់អ្នក​ទស្សនា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់