• 2021-03-04 07:48:40
  • បាល់ទាត់

​​ហ៊ុល គឹម​ហ៊ុយ ​​​មាន​ប្រវត្តិ​ចូល​ហាត់​បាល់ទាត់​ដំបូង​​បែប​ណា?

  • 2021-03-04 07:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា នឹង​ចាប់​ផ្ដើម​នា​ចុង​សប្ដាហ៍​នេះ ស្រប​ពេល​បឹង​កេត​ នឹង​​ត្រូវ​ជួប​ណាហ្គាវើល ​វេលា​ម៉ោង ៣:៣០ ​នាទី​នៅ​​ទឹក​ដី​របស់​បឹង​កេត។ អ្នក​ចាំ​ទី​របស់​បឹង​កេត​ ហ៊ុល គឹមហ៊ុយ ​មាន​ឪពុក​ម្ដាយ​ជា​កសិករ​ និង​មាន​កម្ពស់កំព​ សក្ដិសម​ជា​អ្នក​ចាំ​ទី​។

រូបថត៖ ហ៊ុល គឹមហុយ

​​​កូន​អ្នក​តាកែវ​រូប​នេះ​​​កើត​ថ្ងៃ​ទី៧ ខែ​មេសា​ ឆ្នាំ២០០០។ មាន​ស្រុក​កំណើត​​កើត​នៅ​ភូមិ​ ត្បែង​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ។ យុវជន​រូប​នេះ​មាន​កម្ពស់ ១,៨៣ ម៉ែត្រ​ទម្ងន់​ ៧២ គីឡូក្រាម​​ បាន​ចូល​ហាត់​បាល់ទាត់​ដំបូង​​នៅ​បាទី​​អំឡុង​ឆ្នាំ​២០១៤-​២០១៥ ​​រហូត​ដល់​ឆ្នាំ​២០១៨ ក៏​ចាក​ចេញ​ពី​បាទី​ ក្រោយ​មក​ក៏​បាន​ជាប់​ជម្រើស​ជាតិ​ដំបូង​នៅ​ឆ្នាំ​២០១៧ ។

យុវជន​ខាង​លើ​​មាន​ឪពុក​ឈ្មោះ​ អែម​ ហ៊ុន ម្ដាយ​ឈ្មោះ​​ ប៉ុន ស្រី​តួច លោក​ទាំង​ពីរ​មាន​​មុខ​របរ​ជា​កសិករ​។ ​កាល​ចូល​ហាត់​បាល់ទាត់​ដំបូង​នៅ​បាទី​​ឪពុក​-​ម្ដាយ​របស់​គេ​មិន​បាន​ហាម​ឃាត់​អ្វី​ឡើយ ប៉ុន្តែ​​​ក្រោយ​ចូល​បាទី​បាន​១​សប្ដាហ៍​​អ្នក​មាន​គុណ​របស់​គេ​បាន​ប្រាប់​ថា នឹក​​កូន និង​ចង់​ឲ្យ​ គឹម​ហ៊ុយ ​ត្រឡប់​ទៅ​រៀន​ និង​រស់​នៅ​ក្បែរ​លោកវិញ។

​​​​​​​បច្ចុប្បន្ន​ ហ៊ុល គឹម​ហ៊ុយ​ បាន​រៀប​ចប់​គ្រូ​កីឡា​រួច​ហើយ។ ​​ងាក​មក​កាន់​ការ​ប្រកួត​​រដូវ​កាល​នេះ​​វិញ​គេ​បាន​សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដែល​មាន​ ពិសេស​គឺ​ការ​ប្រកួត​ AFC Cup ​តែ​ម្ដង៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់