• 2021-03-01 09:26:28
  • ប្រដាល់

ឈ្នះ​ម្សិលមិញ​នេះ​ ផល​ សោភ័ណ្ឌ​ បាន​ថវិកា​សរុប​​ក្បែរ​ពាន​ដុល្លារ​ដែរ...​

  • 2021-03-01 09:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ក្នុង​ខណ្ឌ​ដង្កោ​ ផល​ សោភ័ណ្ឌ​ បន្ទាប់​ពី​ផ្ដួល​អ្នក​លេង​ក្បាច់​គុន​ ឆៃ​ សារ៉ា​ ឲ្យ​ខូច​ជើង​នៅ​ទឹក​២​ ម្សិលមិញ​នេះ​លើ​សង្វៀន​បាយ័ន​ ទទួល​បាន​ប្រាក់​លាន​ និង​តម្លៃ​ខ្លួន​ក្បែរ​ពាន​ដុល្លារ។​

ឆៃ សារ៉ា ពេលឈឺជើង​ម្សិលមិញ

បើ​តាម​ដឹង​តម្លៃ​ខ្លួន​របស់​ ផល​ សោភ័ណ្ឌ​ គឺ​ប្រហែល​ ៥០០​ដុល្លារ​ ក្នុង​មួយ​ប្រកួត​ ខណៈ​ម្សិលមិញ​កម្មវិធី​ប្រដាល់​ខារ៉ាបាវ​របស់​សង្វៀន​បាយ័ន​នេះ​បាន​ដាក់​ប្រាក់​ ១លាន​រៀល​បន្ថែម​ទៀត​សម្រាប់​អ្នក​ឈ្នះ​គូ​នេះ។​ ដូច្នេះ​បើ​បូក​តម្លៃ​ខ្លួន​ និង​ប្រាក់​លាន​នេះ​ ផល​ សោភ័ណ្ឌ​ បាន​ថវិកា​ប្រហែល​ ៧៥០​ដុល្លារ​ ផង​ដែរ​នា​ការ​ប្រកួត​យប់​ម្សិលមិញ។​

កីឡាករ ផល​ សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​ប្រដាល់​ប្រចាំ​ក្លឹប​តាឡីដំរីមានរិទ្ធ​ កូន​សិស្ស​លោក​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់។ ​ថ្ងៃ​អាទិត្យ​ ទី២៨ ​កុម្ភៈ​ ២០២១​ ម្សិលមិញ​នេះ​ សោភ័ណ្ឌ​ ផ្ដួល​ ឆៃ​ សារ៉ា​ ឲ្យ​ខូច​ជើង​បោះបង់​ការ​ប្រកួត​ត្រឹម​២​ លើ​សង្វៀន​បាយ័ន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់