• 2021-02-25 04:37:38
  • ប្រដាល់

ឈិត​ សេរីវណ្ណថង​ សរសើរ​ ប៊ុន​ សុធា​ ល្អ​គ្រប់​ស្នៀត​ និង​ជា​ពិសេស​កែង​

  • 2021-02-25 04:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ សរសើរ​ ប៊ុន​ សុធា​ ជា​កីឡាករ​ល្អ​គ្រប់​ស្នៀត​ ជា​ពិសេស​កែង​ និង​ជង្គង់​តែ​ម្ដង​ យ៉ាង​ណា​ក៏​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះហើយ។​

កីឡាករ ឈិត​ សេរីវណ្ណថង

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ត្រៀម​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ ប៊ុន​ សុធា​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​ឯ​សង្វៀន​បាយ័ន។​ ការ​ហាត់​ត្រៀម​របស់​ វណ្ណថង​ គឺ​តាំង​តែ​ពី​ប្រកួត​ចប់​ជា​មួយ​ ឡុង​ ជិន​ មក​ម្ល៉េះ។​

មុន​ការ​ប៉ះ​គ្នា​មក​ដល់​ជា​ថ្មី​នេះ​ វណ្ណថង​ ក៏​បាន​សរសើរ​ពី​សមត្ថភាព​ដ៏​ល្អ​របស់​ ប៊ុន​ សុធា​ ជា​កីឡាករ​ល្អ​គ្រប់​ក្បាច់​ ជា​ពិសេស​គឺ​ស៊ុហ្វ​ល្អ​ថែម​ទៀត​ផង។​ ម្ចាស់​ពាន​ ISI​ ខាង​លើ​នេះ​ក៏​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ​ចំពោះ​ក្បាច់​ជង្គង់​ និង​កែង​ របស់​ ប៊ុន​ សុធា។​ បើ​និយាយ​ពី​ក្ដី​សង្ឃឹម​វិញ​ វណ្ណថង​ មាន​ត្រឹម​ ៧០%​ សម្រាប់​ការ​ប្រកួត​មួយ​នេះ។​

ប៊ុន សុធា​ ឈ្នះ​កន្លងទៅ

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​តតាំង​ជា​មួយ​កីឡាករ​ ប៊ុន​ សុធា​ នៅ​លើ​សង្វៀន​បាយ័ន​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ។​ វណ្ណថង​ ធ្លាប់​ឈ្នះ​​ ប៊ុន​ សុធា​ ១ដង​ផង​ដែរ​កាល​ពី​ ៥ឆ្នាំ​មុន​អំឡុង​ពេល​វ៉ៃ​គីឡូតូចៗ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី