- 2021-02-25 03:37:35
- បាល់ទាត់
វីដេអូ Messi សុំអាវអ្នកចាំទីរបស់ Elche កំពុងមានការចាប់អារម្មណ៍ខ្លាំង
- 2021-02-25 03:37:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ Messi សុំអាវអ្នកចាំទីរបស់ Elche កំពុងមានការចាប់អារម្មណ៍ខ្លាំង
ចន្លោះមិនឃើញ
Lionel Messi បានធ្វើឲ្យអ្នកចាំទីរបស់ Elche កីឡាករ Edgar Badia ភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ការប្រកួតនៅ La Liga យប់មិញ តាមរយៈការសុំអាវ។
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរកបាន២គ្រាប់ម្នាក់ឯងនៅវគ្គទី២ជួយ Barcelona ឈ្នះ ៣-០ នៅ Nou Camp។ បន្ទាប់ពីចប់ការប្រកួតអ្នកចាំទី Badia របស់ Elche បានដើរទៅសុំអាវរបស់ Messi។
Messi ក៏បានយល់ព្រមឲ្យអាវលេខ១០របស់ខ្លួនទៅឲ្យអ្នកចាំទីខាងលើ។ រឿងដែលធ្វើឲ្យ Badia ភ្ញាក់ផ្អើលខ្លាំង គឺ Messi បានសុំអាវរបស់គេវិញក្នុងទឹកមុខរីករាយជាខ្លាំង។ វីដេអូបង្ហាញពី Messi សុំអាវរបស់ Badia ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសារព័ត៌មានធំៗ ព្រោះវាជាសកម្មភាពគួរឲ្យគោរពមួយ។
ជ័យជម្នះរបស់ Barcelona ធ្វើឲ្យពួកគេឡើងមកកាន់លេខ៣នៃតារាងពិន្ទុ La Liga គម្លាត៥ពិន្ទុពីក្រុមលេខមួយ Atletico Madrid ដែលសល់មួយប្រកួតក្នុងដៃ៕