• 2021-02-23 07:31:33
  • ប្រដាល់

មិន​ធម្មតា!​ ខែ​កុម្ភៈ​នេះ​កីឡាករ​ ៣រូប ​បង្ហាញ​ម៉ូតូ​ថ្មី​ទើប​ទិញ​បាន​ដោយ​សារ​ប្រដាល់​

  • 2021-02-23 07:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​កុម្ភៈ​នេះ​គេ​ឃើញ​មាន​កីឡាករ​គុន​ខ្មែរ​ ៣រូប​ ដែល​បាន​បង្ហោះ​រូប​ភាព​ម៉ូតូ​ថ្មី​ដែល​ទើប​និង​ទិញ​យក​មក​ប្រើប្រាស់​ អម​ដោយ​ពាក្យ​អរគុណ​ដល់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ដែល​ជួយ​ឲ្យ​ពួកគេ​មាន​ប្រាក់​ចំណូល​ក៏​ដូច​ជា​សន្សំ​បាន​ទិញ​បែប​នេះ។​

កីឡាករ អេលីត​ សាន់
  • ទី១​ កីឡាករ​ អេលីត​ សាន់​

គេ​ឃើញ​កីឡាករ​គុន​ខ្មែរ​រូប​នេះ​បាន​បង្ហោះ​រូបភាព​ម៉ូតូ​ Honda Dream​ សេរីថ្មី ១គ្រឿង​ លើ​ហ្វេសបុក​ «អេលី​ សាន់»​ កាល​ពី​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ថ្មីៗ​នេះ។​ អេលីត​ សាន់​ ជា​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ នៃ​ក្លឹប​ប្រដាល់​នាយដ្ឋាន​អង្គរក្ស។​ គេ​សង្កេត​ឃើញ​កីឡាករ​រូប​នេះ​មាន​ជីវភាព​ធូរធារ​នៅ​ពេល​មក​កាន់​ក្លឹប​ថ្មីមួយ​នេះ។​

កីឡាករ សន រ៉ាគីម
  • ទី២ ​កីឡាករ​ សន​ រ៉ាគីម​

កូន​សិស្ស​លោក​ ឈុត​ សារី​ រូប​នេះ​ក៏​បាន​បង្ហោះ​រូប​ទិញ​ម៉ូតូ​ Honda Dream​ សេរី​ថ្មី​ ១គ្រឿង​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​អម​នូវ​ពាក្យ​ស្វាគមន៍​សមាជិក​ថ្មី​ និង​អរគុណ​ណាស់​គុន​ខ្មែរ​ លើ​ហ្វេសបុក​ «Sorn Rakim»។​ សិស្ស​ប្អូន​ ឈិត​ សេរីវណ្ណថង​ រូប​នេះ​ឥលូវ​ក៏​មាន​កេរ្តិ៍ឈ្មោះ​ និង​ប្រកួត​បាន​ច្រើន​ផង​ដែរ។​

កីឡាករ ទូច ដេវីត
  • ទី៣​ កីឡាករ​ ទូច​ ដេវីត​

សិស្ស​គុន​របស់​ក្លឹប​អរុណរៈកីឡា​ម្នាក់​នេះ​ក៏​បាន​បង្ហោះ​រូប​ភាព​ទិញ​ម៉ូតូ YAMAHA MT សេរី​ថ្មី​ ១​គ្រឿង​នៅ​ថ្ងៃ​នេះ​តែ​ម្ដង​លើ​ហ្វេសបុក​ «Tuoch Devit»​ អម​ដោយ​ពាក្យ​ថា​ អរគុណ​គុន​ខ្មែរ​ ញើស​ឈាម​ពី​ប្រដាល់​គុន​ខ្មែរ។​ កូន​សិស្ស​លោក​ អាត​ សំរឹទ្ធ​ រូប​នេះ​ក៏​បាន​ប្រកួត​ច្រើន​ដែរ​អំឡុង​ពេល​នេះ​ ខណៈ​កេរ្តិ៍ឈ្មោះ​ក៏​ល្បី​គួរសម​ផង​ក្រោយ​ប៉ះជើងចាស់ជា​ច្រើននាក់រួចមក។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់