• 2021-02-19 09:19:43
  • ប្រវត្តិ​​

ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ អាច​នឹង​មិន​មាន​មុខ​កំពូល​កីឡាករ​គុន​ខ្មែរ​ ៤រូប​នេះ...​

  • 2021-02-19 09:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​២០២១​ ដែល​ធ្វើ​នៅ​ឯ​ប្រទេស​វៀតណាម​ លើក​នេះ​អាច​នឹងមិន​មាន​មុខ​កំពូល​កីឡាករ​គុន​ខ្មែរ​ ៤រូប​នេះ​ ទី១​ ឡៅ​ ចិត្រា​ អេលីត​ ចំរើន​ ម៉ឺន​ មេឃា​ និង បឺត​ សង្ឃឹម​ ព្រោះ​មិន​បាន​ចូលរួម​ជើងឯក​ថ្នាក់​ជាតិ។​

កីឡាករ ឡៅ​ ចិត្រា

ប្រសិន​បើ​ដូច​ទៅ​និង​ការ​ប្រកាស​កន្លង​ទៅ​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អ្នក​ដែល​ឈ្នះ​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​ ទើប​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ បាន​នោះ​កីឡាករ​គុន​ខ្មែរ​ឆ្នើម​ទាំង​ ៤រូប​ខាង​លើ​នេះ​នឹង​មិន​មាន​មុខ​ប្រកួត​នៅ​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ឡើយ។​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ​អ្នក​គាំទ្រ​គុន​ខ្មែរ​សុទ្ធតែ​ដឹង​ពី​សមត្ថភាព​រីកចម្រើន​ នៃ​ការ​ប្រកួត​របស់​ពួកគេ។​

កីឡាករ អេលីត ចំរើន

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ ដែល​លើក​ពេល​មក​ប្រកួត​ចុង​ខែ​មករា​ ២០២១​ កន្លង​ទៅ​នេះ​គេ​មិន​ដឹង​ច្បាស់​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ដែល​កីឡាករ​ អេលីត​ ចំរើន​ ឡៅ​ ចិត្រា​ បឺត​ សង្ឃឹម​ មិន​បាន​ចូលរួម​ប្រជែង​មេដាយ​ហ្នឹង​គេ។​ ចំណែក​ ម៉ឺន​ មេឃា​ វិញ​នោះ​បែរ​ជា​ទៅ​លេង​ជើងឯកជាតិ​កីឡា​វ៉ូវីណាម​ ទៅ​វិញ។​

កីឡាករ ម៉ឺន​ មេឃា

ប៉ុន្តែ​បេក្ខភាព​សម្រាប់​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ក៏​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​គុន​ខ្មែរ​ ថា​យក​កីឡាករ​រូប​ណា​ ឬ​មាន​ប្រភេទ​ទម្ងន់​អ្វី​ខ្លះ​ដែល​ត្រូវ​លេង​នោះ​ដែរ។​ មួយ​វិញ​ទៀត​ដូច​ទៅ​និង​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ហ្វីលីពីន​ ក៏​មាន​ករណី​ផ្សេងៗ​ទៀត​ផង​ដែរ​ ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​គុន​ខ្មែរ​បាន​ទៅ​វ៉ៃ​ដូច​ជា​ដាក់​បញ្ចូល​ភ្លាមៗ​លើ​ប្រភេទ​កីឡា​ Kick Boxing​ ជា​ដើម។​

កីឡាករ បឺត សង្ឃឹម

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣១​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម​ អំឡុង​ខែ​វិច្ឆិកា​ ដល់​ខែ​ធ្នូ​ ២០២១។​ កម្ពុជា​ក៏​នឹង​បញ្ជូនអត្តពលិក​ជា​ច្រើន​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់