• 2021-02-18 10:41:31
  • ប្រដាល់

ម៉ឺន​ មេឃា​ សប្ដាហ៍​នេះ​ប៉ះ​រៀមច្បង​១រូប​ទៀត​ហើយ​លើ​សង្វៀន​ CNC​

  • 2021-02-18 10:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ម៉ឺន​ មេឃា ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ត្រូវ​តតាំង​ជា​មួយ​រៀមច្បង​១រូប​ទៀត​ហើយ​គឺ​ រិន​ សារ័ត្ន ​ក្នុង​តំណែង​ជា​គូ​ឯក​ប្រចាំ​កម្មវិធី​គោ​ជល់​ផង​ដែរ។​

កីឡាករ ម៉ឺន មេឃា

ចំពោះ​គូ​នេះ​មើល​តាម​ជាក់ស្ដែង​គឺ​ រិន​ សារ័ត្ន​ ចាស់​វស្សា​ជាង​ ម៉ឺន​ មេឃា​ ព្រោះ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​យូរ​ហើយ​ និង​ធ្លាប់​ឆ្លងកាត់​បទពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​ទៅ​ដូច​ជា​ ONE​ WLC​ ជា​ដើម។​

បើ​ទោះ​ជា​ សារ័ត្ន​ ជា​កីឡាករ​ចាស់​វស្សា​មែន​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មិន​សូវ​ជា​កាក់កប​ប៉ុន្មាន​ឡើយ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ពោល​ចាញ់​ច្រើន​ជាង​ឈ្នះ។​ ចំណែក​ឯ​ មេឃា​ វិញ​គឺ​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​សមត្ថភាព​រីកចម្រើន​ដែរ​ ពោល​មួយ​រយៈ​នេះ​គឺ​ចាញ់​តែ​ ឃីម​ បូរ៉ា​ នោះ​ទេ​ក្រៅ​ពី​នេះ​ឈ្នះ​សឹង​ទាំង​អស់។​ សូម្បី​ អេលីត​ ចំរើន​ ក៏​ធ្លាប់​បរាជ័យ​ក្រោម​ថ្វីដៃ​កូន​ប្រុស​លោក​ អេ ​ភូថង​ ដែរ។​

រូបភាពលើផេក Sport Zone

ការ​ប៉ះ​គ្នា​រវាង​ រិន​ សារ័ត្ន​ និង​ ម៉ឺន​ មេឃា​ នេះ​ពិបាក​ប៉ាន់ស្មាន​ដែរ​ ព្រោះ​ម្នាក់ចាស់​បទ​ពិសោធ​ និង​ជា​កីឡាករ​ប្រឹង​ហាត់​ ខណៈ​ មេឃា​ ជា​កីឡាករ​វ៉ៃ​ក្បាច់​ និង​ស្រឡាញ់​កិត្តិយស។​ រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ ម៉ឺន​ មេឃា​ និង​ រិន​ សារ័ត្ន​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ ទី២០​ ខែ​កុម្ភៈ​ ២០២១​ លើ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់