• 2021-02-18 09:18:47
  • ប្រដាល់

ទស្សនា Tensin ​សាង​កំណត់ត្រា​ពិភពលោក​​ទាត់​ដំបង Baseball ៦៥​ដើម​​ត្រឹម​១​នាទី

  • 2021-02-18 09:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​ Kickboxing ជប៉ុន Tenshin Nasukawa ធ្វើ​បាន​កំណត់ត្រា​ពិភពលោក​ Guinness World Records ដោយ​ទាត់​ដំបង Baseball ​បាន​ដល់​ទៅ​៦៥​ដើម​ត្រឹម​រយៈពេល​​៦០​វិនាទី។

កីឡាករ​វ័យ​២២​ឆ្នាំ​​ធ្វើ​បាន​កំណត់ត្រា​មួយ​នេះ​កាល​ពី​ចុង​ឆ្នាំ​២០២០ ក្នុង​ទីក្រុង Kashiws ប្រទេស​ជប៉ុន។ ដំបង​មាំ​ៗ​តម្រៀប​​ជា​ពីរ​ជួរ ត្រូវ​បាន​ Tenshin ទាត់​បាក់​ជា​បន្តបន្ទាប់​។ ម៉ោង​​កំណត់​ត្រឹម​​រយៈពេល​តែ​​៦០​វិនាទី Tenshin បាន​ទាត់​បាក់​អស់​៦៥​ដើម សាង​បាន​កំណត់ត្រា​ពិភពលោក​ដ៏​អស្ចារ្យ។

នេះ​ជា​ការ​ធ្វើ​បាន​ស្មើ​កំណត់ត្រា​របស់​លោក Kerim Duygu សញ្ជាតិ​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ២០១៦ ដែល​ទាត់​បាន​៦៥​ដើម​ដូច​គ្នា៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់