- 2021-02-16 02:48:00
- ប្រដាល់
សុខ ធី អាចនឹងសងសឹក សឿយ៉ៃ ជាថ្មីប៉ុន្តែវ៉ៃប៉ុស្តិ៍លេខ ៧ វិញម្ដង
- 2021-02-16 02:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី អាចនឹងសងសឹក សឿយ៉ៃ ជាថ្មីប៉ុន្តែវ៉ៃប៉ុស្តិ៍លេខ ៧ វិញម្ដង
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតពីខេត្តបន្ទាយមានជ័យ សុខ ធី បង្ហើបថាអាចនឹងប៉ះ សឿយ៉ៃ ជាថ្មីម្ដងទៀតដើម្បីសងសឹក ប៉ុន្តែប្ដូរសង្វៀនមកវ៉ៃនៅប៉ុស្តិ៍លេខ៧ វិញម្ដង។
បើតាមការឲ្យដឹងពីកីឡាករ សុខ ធី បានលើកឡើងថា ឥលូវចាំឲ្យជារបួសបែកសិន ដូច្នេះត្រូវសម្រាកមួយរយៈ។ ពេលណាជាហើយអាចនឹងមានការប្រកួតសងសឹកជាមួយអ្នកលេងគុនថៃ សឿយ៉ៃ ជាថ្មីនៅសង្វៀនប៉ុស្តិ៍លេខ៧។
ការសុំសងសឹកវិញនេះគឺដោយសារការចាញ់លើកមុនវាមិនគួរឲ្យចាញ់ ចាញ់ភ្លាត់ទឹក៤ បន្តិចប៉ុណ្ណោះ ដូច្នេះហើយទើបរូបគេ និងគ្រូរបស់ខ្លួនចង់មានការប្រកួតសងសឹកវិញ។
រំលឹកដែរថា កីឡាករ សុខ ធី ចាញ់ពិន្ទុកីឡាករ សឿយ៉ៃ និងត្រូវបែកដេររហូតដល់២១ថ្នេរឯណោះកាលពីយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯប្រទេសថៃ។