• 2021-02-11 03:45:40
  • បាល់ទាត់

Klopp ​និយាយ​ទាំង​អួល​ដើម​ក ​រំលឹក​រឿង​ម្ដាយស្លាប់ មិនបានទៅបុណ្យសព

  • 2021-02-11 03:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ស្រី Elisabeth ​ម្ដាយ​បង្កើត​របស់​លោក Jurgen Klopp ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ​ក្នុង​អាយុ​៨១​ឆ្នាំ​។

​ខណៈ​ដែល​អ្នក​ចាត់ការ​ក្រុម Liverpool ​រូប​នេះ ​មិន​អាច​ទាំង​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ម្ដាយ​ខ្លួន​បាន​ឡើយ ដោយសារ​ច្បាប់​រឹត​ត្បិត​កូវីដ​១៩​ដែល​រដ្ឋបាល​អាល្លឺម៉ង់​ដាក់។ ​លោក​នៅ​អង់គ្លេស ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​បាន​ឡើយ។ ​រឿង​នេះ ​បាន​ធ្វើ​ឱ្យ​លោក Klopp ​អន់​ចិត្ត​ជា​ខ្លាំង ​និង​មិន​សប្បាយ​ចិត្ត​ជាមួយ​ច្បាប់​ហាម​ការ​ធ្វើ​ដំណើរ​នេះ​ឡើយ។

​លោក ​បាន​និយាយ​ថា​៖ “គាត់​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ។ ​គាត់​ពិត​ជា​ម្ដាយ​ម្នាក់​ដែល​ពោរពេញ​ដោយ​ចិត្ត​សន្ដោស​។ ​ខ្ញុំ​ដឹង​ថា​គាត់​នឹង​បាន​ទៅ​រស់​នៅ​កន្លែង​ដ៏​ស្ងប់​សុខ​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ​រឿង​ពិត​មួយ​ដែល​ខ្ញុំ​សោកស្ដាយ គឺ​ខ្ញុំ​មិន​អាច​ទៅ​ចូល​រួម​បុណ្យ​សព​បាន​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់