- 2021-02-10 03:31:00
- ប្រដាល់
ដឹងទម្ងន់ មឿន សុខហ៊ុច ឥលូវចង់ភ្ញាក់ក្រោយសម្រាកប៉ុន្មានខែ...
- 2021-02-10 03:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទម្ងន់ មឿន សុខហ៊ុច ឥលូវចង់ភ្ញាក់ក្រោយសម្រាកប៉ុន្មានខែ...
ចន្លោះមិនឃើញ
បន្ទាប់ពីមានរបួសជើង និងត្រូវសម្រាកព្យាបាលតាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ពេលនេះកីឡាករ មឿន សុខហ៊ុច ឡើងទម្ងន់ដល់ ៦៨-៦៩គីឡូក្រាម ខណៈពីមុនរូបគេប្រកួតត្រឹម៦៣,៥ ប៉ុណ្ណោះ។
បើតាមការឡាយវីដេអូរបស់ សុខហ៊ុច ម្សិលមិញនេះជាមួយ អេលីត សាន់ គឺរូបគេបញ្ជាក់ថាទម្ងន់ឡើងរហូតដល់ ៦៨-៦៩គីឡូក្រាមទៅហើយ ដោយសារតែពេលកំពុងព្យាបាលត្រូវញុំថ្នាក់ និងមិនបានហាត់ផងទើបឡើងខ្លាំងបែបនេះ។
ខ្សែក្រវាត់ប្រាក់ MX របស់ប្រទេសថៃរូបនេះបន្ថែមទៀតថា ខ្លួននឹងវ៉ៃប្រភេទទម្ងន់ ៦៣,៥ ដដែលនៅពេលជាសះស្បើយ ១០០% ហើយគ្រោងវិលចូលសង្វៀនវិញនៅអំឡុងខែមេសា ចូលឆ្នាំថ្មីនេះរួច។ ចំពោះការហ្វឹកហាត់វិញ សុខហ៊ុច បានចាប់ផ្ដើមបណ្ដើរៗបាន២សប្ដាហ៍ហើយ ប៉ុន្តែមិនទាន់បុកខ្លាំងនោះទេ ពោលសន្សឹមៗសិន។
រំលឹកដែរថា មឿន សុខហ៊ុន មានរបួសបាក់ជើងឆ្វេងអំឡុងខែកញ្ញា ២០២០ នៅពេលប្រកួតជាមួយ ឡុង សំណាង។ បច្ចុប្បន្ននេះរូបគេបានផ្លាស់មកនៅក្លឹបថ្មីជាមួយលោក ស៊ន អេលីត ក្លឹបនាយដ្ឋានអង្គរក្សហើយ៕