• 2021-02-08 02:32:16
  • បាល់ទាត់

Tuchel បន្ត​ភាព​ដឹក​នាំ​មិន​ដែល​ចាញ់ នាំ Chelsea ឡើង​មក​លេខ​៥

  • 2021-02-08 02:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​រំកិល​ឡើង​មក​កាន់​លេខ​៥​​នៃ​តារាង​ពិន្ទុ Premier League បន្ទាប់​ពី​យក​ឈ្នះ Sheffield United ២-១ ហើយ​ក៏​​ជា​ការ​ដឹក​នាំ​មិន​ទាន់​ស្គាល់​ថា​ចាញ់​សម្រាប់​លោក Thomas Tuchel ផង​ដែរ ចាប់​តាំង​ពី​ចូល​កាន់​តោខៀវ។

​ក្នុង​ការ​ប្រកួត Chelsea ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាន​មុន ដោយ​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Mason Mount។ យ៉ាងណា​ ខ្សែ​ការពារ Antonio Rudiger បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ ជួយ Sheffield តាម​ស្មើ ១-១។

នាទី​៥៨​ Chelsea ​ទទួល​បាន​ឱកាស​ប៉េណាល់ទី​​មួយ​គ្រាប់ ទាត់​បញ្ចូល​ទី​បាន​សម្រេច​ដោយ Jorginho។ លទ្ធផល ២-១ គ្រប់គ្រាន់​ឲ្យ Chelsea ទទួល​បាន​៣​ពិន្ទុ​​សម្រាប់​សប្ដាហ៍​ទី​២៣។ នេះ​ជា​កំណត់ត្រា​ដឹក​នាំ Chelsea មិន​ទាន់​ចាញ់ សម្រាប់​លោក Thomas Tuchel ចាប់​តាំង​ចូល​មក​កាន់​ក្លឹប​កាល​ពី​ថ្ងៃ​ទី ២៦ ខែ មករា ឆ្នាំ ២០២១៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់