• 2021-02-03 07:28:26
  • ប្រវត្តិ​​

មុន​​បាន​ផ្លែផ្កា​​​ងារ​ជា​ជំទាវ ​ស៊ន​ សៀវម៉ី ឈ្នះ​មេដាយ​​អ្វីខ្លះ​​?

  • 2021-02-03 07:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​ព្រះ​រាជ​ក្រឹត្យចេញ​​កាលពីថ្ងៃ​ទី​២​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ ​ព្រះ​មហាក្សត្រ​​​ក្នុង​ការ​ប្រកាស​តែង​តាំង​កីឡា​ការិនី​ ស៊ន សៀវម៉ី ​ជា​ជំនួយ​ការ​សម្ដេច​វិបុល​សេនាភក្ដី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​មាន​ឋានៈ​ស្មើ អគ្គនាយក ​ ឬ ជំទាវ បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន ​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ​។ តើ​វិរៈ​ការិនី​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​ប៉ុន្មាន​គ្រឿង​ជូន​ជាតិ​?​

ស៊ន សៀវម៉ី​ ​ជា​កីឡា​ការិនី​តេក្វាន់ដូ​​ជម្រើស​ជាតិ​កម្ពុជា​ ដែល​មាន​កម្ពស់ ១,៨៣ ​ម៉ែត្រ ​​​​កើត​ថ្ងៃ​ទី​​១៤ ខែ​កញ្ញា ឆ្នាំ​១៩៩៥។ ​​ជា​កូន​អ្នក​ខេត្ត​កណ្ដាល​។​ បើ​គិត​តាំង​ពី​ចាប់​ចូល​ប្រលូក​ក្នុង​វិស័យ​កីឡា​តេក្វាន់ដូ​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​កីឡាការិនី​រូប​ធ្លាប់​ឈ្នះ​មេដាយ​ដូច​ខាង​ក្រោម៖

  • ឆ្នាំ​២០១១ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ​​ ៥៧-៦២ គីឡូក្រាម ។ ​

  • ឆ្នាំ​២០១៣ ពោល​គឺ​២​ឆ្នាំ​ក្រោយ ​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ ៦៧-៧៣ គីឡូក្រាម​។

  • ​ឆ្នាំ​ ២០១៤ ​ឈ្នះ​មេដាយ​មាស Asian Games នៅ​​អ៊ីនឈ័ន​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្នុង​ប្រភេទ​ទម្ងន់​ ៧៣-៨៧ គីឡូក្រា​ម​។

  • ឆ្នាំ​២០១៧ ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម នៅ​ប្រទេស​ ម៉ាឡេស៊ី ទីក្រុង​កូឡាឡាំពួរ ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ ៦៧-៧៣ ​គីឡូក្រាម​។

  • ឆ្នាំ​២០១៩ ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម នៅ​ប្រទេស​នៅ​ប្រទេស​ ហ្វីលីពីន ក្នុង​ប្រភេទ​ទម្រន់​លើស ៧៣ គីឡូក្រាម​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី