- 2021-02-01 02:03:51
- បាល់ទាត់
Messi ទាត់ Free-Kick ល្អដូចផ្កា រកបានគ្រាប់ទី៦៥០នៅ Barcelona
- 2021-02-01 02:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ទាត់ Free-Kick ល្អដូចផ្កា រកបានគ្រាប់ទី៦៥០នៅ Barcelona
ចន្លោះមិនឃើញ
Lionel Messi រកបានគ្រាប់ទី៦៥០នៅ Barcelona ដោយបាល់ Free-Kick ដ៏អស្ចារ្យ ក្នុងជំនួបយកឈ្នះ Athletic Bilbao ២-១ កាលពីយប់មិញពាន La Liga។
Athletic បានដាក់រនាំងបាំង៥នាក់ និងម្នាក់ដេកនៅខាងក្រោយរនាំង ប៉ុន្តែ Messi បានទាត់កោងយ៉ាងស្អាតចូលជ្រុងខាងលើនៃបង្គោលទី ដែលជាគ្រាប់ Free-Kick ទី៤៩របស់គេនៅក្នុងក្លឹប។
Jordi Alba របស់ Barca បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯ ប៉ុន្តែ Antoine Griezmann បានស្រោចស្រង់រកបានគ្រាប់ចុងក្រោយ ជួយក្រុមឈ្នះ ២-១។ ជ័យជម្នះនេះ Barcelona បានរំកិលឡើងលេខពីរនៃតារាងពិន្ទុ លើ Real Madrid ដែលមាន៤០ពិន្ទុស្មើគ្នា តែខុសគ្រាប់បាល់ចំណេញ៕